ការធ្វើបាតុកម្មក្លាយទៅជាការបះបោរនៅបារាំង
15/06/2016 09:07
(VOVworld) - មនុស្សចំនួន ២៦ នាក់រងរបួសហើយ កំលាំងសន្តិសុខនៅទីក្រុងប៉ារីសរបស់ បារាំងបានចា ប់ខ្លួនជនជ្រុលនិយមចំនួន ១៥ នាក់ ក្នុងពេលដែល ការធ្វើបាតុកម្មប្រឆាំង ច្បាប់ពលកម្មនាថ្ងៃទី ១៤ មិថុនា បានក្លាយទៅជាការបះបោរ។

ការធ្វើបាតុកម្មក្លាយទៅជាការបះបោរនៅបារាំង (Image: VNA) (VOVworld) - មនុស្សចំនួន ២៦ នាក់រងរបួសហើយកំលាំងសន្តិសុខនៅទីក្រុង ប៉ារីសរបស់ បារាំងបានចាប់ខ្លួនជនជ្រុលនិយមចំនួន ១៥ នាក់ ក្នុងពេលដែល ការធ្វើបាតុកម្មប្រឆាំង ច្បាប់ពលកម្មនាថ្ងៃទី ១៤ មិថុនា បានក្លាយទៅជាការ បះបោរ។ ជនកំបាំងមុខរាប់រយនាក់ បានប៉ះទង្គិចជាមួយប៉ូលីស ព្រមទាំង វាយប្រហារទៅលើអាគារធនាគារមួយចំនួន តាមដងវិថីផងដែរ។ កំលាំងសន្តិសុខ ត្រូវបាញ់ទឹកទៅលើក្រុមជនជ្រុលនិយមដើម្បីរំសាយ ការបះបោរ។ មុននោះ រាល់ការធ្វើបាតុកម្មប្រឆាំងជំទាស់ការធ្វើវិសោធនកម្មច្បាប់ ពលកម្មនៅ បារាំងផ្ទុះឡើង ហើយក៏បានក្លាយទៅជាការបះបោរនានាផងដែរ៕
Related






