ការធ្វើដង្ហែរក្បួនប្រឆាំងជំទាស់លទ្ធិជ្រុលនិយមនៅអាល្លឺម៉ង់
13/01/2015 10:39
(VOVworld) - នាយប់ថ្ងៃទី១២ មករា មនុស្សចំនួន១០ ម៉ឺននាក់នៅទីក្រុងជាច្រើនរបស់អាល្លឺម៉ង់បានដើរដង្ហែរ ធ្វើបាតុកម្មប្រឆាំងជំទាស់លទ្ធិជ្រុលនិយម ក៏ដូចជា បរិហារចលនាអ៊ីស្លាមដែលកំពុងមានគ្រោះអាសន្ន អភិវឌ្ឍន៍យ៉ាងខ្លាំងនៅប្រទេសនេះ។

(VOVworld) - នាយប់ថ្ងៃទី១២ មករា មនុស្សចំនួន១០ម៉ឺននាក់នៅទីក្រុងជាច្រើន របស់អាល្លឺម៉ង់បានដើរដង្ហែរធ្វើបាតុកម្មប្រឆាំងជំទាស់លទ្ធិជ្រុលនិយម ក៏ដូចជា បរិហារចលនាអ៊ីស្លាមដែលកំពុងមានគ្រោះអាសន្នអភិវឌ្ឍន៍យ៉ាងខ្លាំងនៅប្រទេស នេះ។នៅទីក្រុង Leipzig មនុស្សចំនួន៣ម៉ឺននាក់បានដើរដង្ហែរក្បួនសំដៅបរិហា លទ្ធិជ្រុលនិយម គ្រោះកំចាត់ចោលជនអ៊ីស្លាមនៃចលនាមានឈ្មោះថា“ជនអឺរុប ប្រឆាំងការធ្វើអ៊ីស្លាមភាវូបនីយកម្មន៍លោកខាងលិច” (Pegida)។ក្នុងខាណៈដែល នៅទីក្រុង Munchen ភាគខាងត្បូងអាល្លឺម៉ង់ ក្រោមពាក្យស្លោក “Munchen ពោរពេញ ទៅដោយពណ៍សាសនា” មនុស្សចំនួន២ម៉ឺននាក់បានដើរដង្ហែរក្បួនដើម្បីសំដែង បំណងប្រាថ្នាអំពីសង្គម១ដ៏សុខសាន្ត សមភាព និងគ្មានការប្រកាន់អំពីសាសនា វប្បធម៌ និងពណ៍ស្បែក។ ពលរដ្ឋអាល្លឺម៉ង់ដើរដង្ហែរប្រឆាំងជំទាស់ចលនា Pegida (រូបថត៖ AFP) ជាមួយគ្នានោះនៅរដ្ឋធានី Berlin មនុស្សរាប់ពាន់នាក់បានមានវត្តមាននៅតំបន់ ខ្លោងទ្វា Brandenburg ក៏ដូចជាតំបន់ចំពោះមុខស្ថានទូតបារាំង ដើម្បីសម្ដែងការ ប្រឆាំងជំទាស់លទ្ធិជ្រុលនិយមនិងបរិហារចលនាប្រឆាំងជនអ៊ីស្លាមនៅ អាល្លឺម៉ង់៕
Related






