ការជះឥទ្ធិពលរបស់ TPP ចំពោះវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងកម្មសិទ្ធិបញ្ញារបស់វៀតណាម
07/07/2016 09:49
(VOV)_កិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) និងការជះឥទ្ធិពលចំពោះវៀតណាម ក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកម្មសិទ្ធិបញ្ញា

ការជះឥទ្ធិពលរបស់ TPP ចំពោះវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងកម្មសិទ្ធិបញ្ញារបស់វៀតណាម (VOV)_កិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) និងការជះឥទ្ធិ ពលចំពោះវៀតណាម ក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកម្មសិទ្ធិបញ្ញា ជាប្រធានបទ នៃសិក្ខាសាលា ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៧ កក្កដា នៅទីក្រុង Vinh ( ខេត្ត Nghe An ភាគកណ្ដាលវៀតណាម)។ អង្គសន្និសីទបានប្រមូលផ្តុំពិភាក្សាអំពីឱកាសនិងការ លំបាកសាកល្បងចំពោះវិស័យមួយចំនួន និងការត្រៀមរៀបចំរបស់អង្គភាពអាជីវកម្មវៀតណាម ការជះឥទ្ធិពលរបស់កិច្ចព្រមព្រៀង TPP នៅក្នុងវិស័យកម្មសិទ្ធិបញ្ញា។ លោក Tran Van Hang ប្រធានគណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភាវៀតណាម បានអះអាងថា៖ កិច្ចព្រមព្រៀង TPP នឹងជះឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើខឿនសេដ្ឋ កិច្ចទាំងមូល និងអង្គភាពអាជីវកម្ម ។ នៅទីនេះ អង្គសន្និសីទក៏បានចាត់ទុកថា៖ ស្ថាប័ននានាត្រូវវាយតំលៃអំពីការ ជះឥទ្ធិពលទៅវិញទៅមករវាង TPP ជាមួយរដ្ឋធម្មនុញ្ញ និងប្រព័ន្ធច្បាប់វៀតណាម នាបច្ចុប្បន្ន ក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកម្មសិទ្ធិបញ្ញា និងប្រមូលផ្តុំមតិចំពោះ ក្រុមមុខសញ្ញារងឥទ្ធិពលពីកិច្ចព្រមព្រៀងនេះ៕
Related






