VOV WorldVOV World
ការជួបជុំសំរាប់គ្រួសារដែលត្រូវបានព្រាត់ប្រាស់ក្នុងសង្គ្រាមរវាងប្រទេសកូរ៉េទាំង ២
20/02/2014 08:25
(VOVworld) – នាព្រឹកថ្ងៃទី ២០ កុម្ភៈ ប្រជាពលរដ្ឋកូរ៉េខាង ត្បូងចំនួនជាង ១ រយ នាក់បានធ្វើដំណើរទៅចូលរួមការជួប ជុំសំរាប់គ្រួសារដែលត្រូវបានព្រាត់ប្រាស់ក្នុងសង្គ្រាមនៅ មណ្ឌលទេសចរណ៍ Kumgang ភាគខាងជើងនៃសាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
ការជួបជុំសំរាប់គ្រួសារដែលត្រូវបានព្រាត់ប្រាស់ក្នុងសង្គ្រាមរវាងប្រទេសកូរ៉េទាំង ២
ការជួបជុំសំរាប់គ្រួសារដែលត្រូវបានព្រាត់ប្រាស់ក្នុងសង្គ្រាមរវាងប្រទេសកូរ៉េទាំង ២ (Image: Vietnam+) (VOVworld) – នាព្រឹកថ្ងៃទី ២០ កុម្ភៈ ប្រជាពលរដ្ឋកូរ៉េខាងត្បូងចំនួនជាង ១ រយ នាក់បានធ្វើដំណើរទៅចូលរួមការជួបជុំសំរាប់គ្រួសារដែលត្រូវបានព្រាត់ប្រាស់ ក្នុងសង្គ្រាមនៅមណ្ឌលទេសចរណ៍ Kumgang ភាគខាងជើងនៃសាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ តាមផែនការ ការជួបជុំប្រព្រឹត្តទៅចាប់ពី ម៉ោង់ ៣ រសៀលថ្ងៃទី ២០ កុម្ភៈដល់ម៉ោង់ទី ៤​ រសៀលថ្ងៃទី ២២ កុម្ភៈ។ ក្រៅពី នោះ បណ្ដាគ្រួសារនឹងចូលរួមពិធីជប់លៀងដែលព្យុងយ៉ាងបានរៀបចំ ឡើង។ ដំណាក់កាល ទី ២ នៃការជួបជុំនេះ ប្រជាពលរដ្ឋនៃសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េចំនួន ៨៨ នាក់នឹងជួបសាច់ញាតិចំនួន ៣៧២ នាក់ ដែលមកពី កូរ៉េខាងត្បូង។ ការជួបជុំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ទី ២៥ កុម្ភៈ នៅមណ្ឌាលទេសចរណ៍ Kumgang៕