ការលើកសំណើររបស់ BNP Paribas ស្ដីអំពីភាគហ៊ុនភាវូបនីយកម្មដើរតួនាទីដ៏សែនសំខាន់ចំពោះរដ្ឋាភិបាលវៀតណាម
19/04/2017 10:23
(VOV)_នារសៀលថ្ងៃទី១៨មេសា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោកVuong Dinh Hue និងថ្នាក់ដឹកនាំរបស់ក្រសួងនិងស្ថាប័នមួយចំនួន បានជួបធ្វើការជាមួយថ្នាក់ដឹកនាំធនាការ BNP Paribas (សាធារណះរដ្ឋបារាំង)

ការលើកសំណើររបស់ BNP Paribas ស្ដីអំពីភាគហ៊ុនភាវូបនីយកម្មដើរតួនាទីដ៏សែនសំខាន់ចំពោះរដ្ឋាភិបាលវៀតណាម (VOV)_នារសៀលថ្ងៃទី១៨មេសា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue និងថ្នាក់ដឹកនាំរបស់ក្រសួងនិងស្ថាប័នមួយចំនួន បានជួបធ្វើការ ជាមួយថ្នាក់ដឹកនាំធនាការ BNP Paribas (សាធារណះរដ្ឋបារាំង) ដោយលោក Christian De Charnace អគ្គនាយកធនាការ BNP Paribas តំបន់អាស៊ី-ប៉ាស៊ីហ្វីក សំដៅពិភាក្សា អំពីបទពិសោធន៍ក្នុងការងារភាគហ៊ុនភាវូបនីយកម្ម ដកទុនរបស់រដ្ឋនៅសហគ្រាស រដ្ឋ ដែលបានធ្វើភាគហ៊ុនភាវូបនីយកម្ម។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោកVuong Dinh Hue បានចាត់ទុកថា៖ បណ្ដាការលើកសំណើររបស់ BNP Paribas មានអត្ថន័យដ៏សែនសំខាន់ សំរាប់រដ្ឋាភិបាលវៀតណាម ក្នុងការរៀបចំ និងសុក្រិត គោលនយោបាយ ច្បាប់ដែលទាក់ទិនដល់ភាហ៊ុនភាវូបនីយកម្ម ការលក់ភាគហ៊ុន របស់រដ្ឋនៅសហគ្រាស។ ឧបនាយករដ្ឋមន្ត្រីបានសម្ដែងគោលបំណងថា៖ BNP Paribas បន្តធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពថែមទៀតនៅវៀតណាម ត្រៀមខ្លួនជា ស្រេចពិគ្រោះយោបល់អោយរដ្ឋាភិបាល គ្រប់ក្រសួង ស្ថាប័ន របស់វៀតណាមក្នុងវិ ស័យទាក់ទិននានា៕
Related






