VOV WorldVOV World
ការនាំចេញកសិផល-រុក្ខផលនិងជលផលក្នុងខែតុលាទទួលបាន២៦ពាន់លានដុល្លា
01/11/2016 10:27
(VOVworld)-យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម តម្លៃប្រាក់​ពាណិជ្ជកម្មនាំចេញកសិផល-រុក្ខផលនិងជលផលទូទាំងប្រទេស
ការនាំចេញកសិផល-រុក្ខផលនិងជលផលក្នុងខែតុលាទទួលបាន២៦ពាន់លានដុល្លា
(VOVworld)-យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម តម្លៃប្រាក់ ​ពាណិជ្ជកម្មនាំចេញកសិផល-រុក្ខផលនិងជលផលទូទាំងប្រទេសទទួលបាន២,៧ ពាន់ លានដុល្លារអាមេរិក្នុងខែតុលា បាននាំតម្លៃប្រាក់នំាចេញសរុបរយៈពេល១០ ខែនាឆ្នាំ ២០១៦ទទួលបាន ២៦,៤ពាន់លានដុល្លារអាមេរិក កើន ៦% បើប្រៀបនឹង រយៈពេល ដូចគ្នានាឆ្នាំទៅមិញ។ កាហ្វេជាមុខទំនិញទទួលបានកំណើនខ្ពស់បំផុត  ពោលគឺកើន ៤០%អំពីបរិមាណនិង២៥%អំពីតម្លៃបើប្រៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០១៥។ កា​រ នាំចេញជលផលបន្តជាចំណុចភ្លឺក្នុងចំណោមការនាំចេញ កសិ-រក្ខនិងជលផល។​តាម នោះ ការនាំចេញជលផលក្នុងខែតុលាទទួលបាន៥,៧ ពាន់លានដុល្លារអាមេរិក កើន ៦%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៥៕