VOV WorldVOV World
ការងារកិច្ចការបរទេសបានរួមចំណែកដ៏ធំធេងអភិវឌ្ឍន៍រដ្ឋធានីហាណូយ
13/01/2015 10:35
(VOVworld) - នាថ្ងៃទី១២ មករា សម្ព័ន្ធបណ្ដាអង្គការ មិត្តភាពនៅទីក្រុងហាណូយបានរៀបចំសន្និសីទអំពី ការលាតត្រដាងអនុវត្តការងារកិច្ចការបរទេសប្រជាជន ឆ្នាំ ២០១៥។
ការងារកិច្ចការបរទេសបានរួមចំណែកដ៏ធំធេងអភិវឌ្ឍន៍រដ្ឋធានីហាណូយ
(VOVworld) - នាថ្ងៃទី១២ មករា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពនៅទីក្រុងហាណូយ បានរៀបចំសន្និសីទអំពីការលាតត្រដាងអនុវត្តការងារកិច្ចការបរទេសប្រជាជនឆ្នាំ ២០១៥។ថ្លែងមតិនៅទីនេះ លោក Vu Xuan Hong ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្ត ភាពវៀតណាមបានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលទីក្រុងហាណូយទទួល បានក្នុងឆ្នាំកន្លងទៅ។តាមលោកថា ក្នុងឆ្នាំ២០១៥ដោយមានព្រឹត្តិការណ៍ដ៏សំខាន់ ដូចជាការរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនិសវៀតណាម លើកទី១២៥នៃទិវាកំណើតរបស់លោក​ប្រធានហូជីមិញ សម្ព័ន្ធបណ្ដាអង្គការមិត្ត ភាពទីក្រុង ត្រូវបន្តសហការជាមួយស្ថាប័ន សមាគម និងអង្គការជាសមាជិក នានា រៀបចំសកម្មភាពមានអត្ថន័យ តាមនោះឧទ្ទេសនាមរូបភាពរដ្ឋធានី ហាណូយជាមួយមិត្តភក្ដិអន្តរជាតិ។ ប្រគល់ប័ណ្ណសសេរជូនអង្គភាពដែលទទួលបានស្នាដៃឆ្នើម លោក​ Le Hong Son អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបាន ឲ្យដឹងថា ដោយតួនាតីជាស្ថាប័នអចិន្ត្រៃក្នុងការងារកិច្ចការបរទេសប្រជាជន ទីក្រុង សម្ព័ន្ធបានរក្សល្អនូវទំនាក់ទំនងមិត្តភាពជាមួយស្ថានទូតរបស់ប្រទេស ដទៃ ក៏ដូចជាអង្គការអន្តរជាតិនានានៅវៀតណាមផងដែរ៕