ការងារកិច្ចការបរទេសរបស់វៀតណាមទទួលបានសមិទ្ធិលេចធ្លោក្នុងឆ្នាំ ២០១៣
21/01/2014 08:36
(VOVworld) – ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ទៅលើ តួនាទីនៃការងារកិច្ចការបរទេសរបស់វៀតណាមក្នុងការ បើកទូលាយនិងពង្រឹងទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសក្នុងតំបន់និង លើពិភពលោក។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh (Image: Vietnam+) (VOVworld) – ថ្លែងមតិក្នុងពិធីជប់លៀងជូនឯកអគ្គរដ្ឋទូតនិងតំណាងការទូត នៃបណ្ដាប្រទេសប្រចាំនៅវៀតណាម នាយប់ថ្ងៃទី ២០ មករា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ទៅ លើតួនាទីនៃការងារកិច្ចការបរទេសរបស់វៀតណាមក្នុងការបើកទូលាយនិង ពង្រឹងទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់និង លើពិភពលោក។ ក្នុងឆ្នាំ ២០១៣ ការងារកិច្ចការបរទេសរបស់បក្សរដ្ឋវៀតណាម បន្តទទួលបានសមិទ្ធិសំខាន់ជាច្រើន។ លោក Pham Binh Minh បានលើកច្បាស់ថា៖ “យើងខ្ញុំជឿជាក់ថា៖ កិច្ចសហប្រតិបត្តិការការជួយឧបត្ថម្ភជាមួយគ្នាទៅវិញទៅមក ការបង្កើនកសាងទំនុកទុកចិត្តនិងគោរពផលប្រយោជន៍របស់ខ្លួនគឺជាគ្រឹះស្ថាននិង ជារបៀបសារវ័ន្តបំផុតដើម្បីយើងខ្ញុំជំនះពុះពារលើការលំបាកឆ្ពោះទៅគោលដៅ សន្តិភាពនិងអភិវឌ្ឍន៍។ ក្នុងការខំប្រឹងប្រែងនេះ តួនាទីធ្វើជា ស្ពានតភ្ជាប់របស់ តំណាងការទូតមានអត្ថន័យដ៏សំខាន់សំដៅជំរុញទំនាក់ទំនងរវាងប្រទេសអង្គការ របស់មិត្តជាមួយវៀតណាម។” តាងនាមឲ្យអង្គការទូតប្រចាំនៅវៀតណាម ឯកអគ្គរដ្ឋទូត Marocco លោក El Houcine Fardani បានអះអាងថា៖ អង្គរការទូតប្រចាំនៅវៀតណាម ត្រៀមខ្លួនជាស្រេចរួមជាមួយ វៀតណាមក្នុងការអភិវឌ្ឍន៍ ព្រមទាំង ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការរវាង វៀតណាមនិងបណ្ដាប្រទេស ក៏ដូចជា បណ្ដាអង្គការអន្តរជាតិដោយឈរលើស្មារតី សហប្រតិបត្តិការសន្តិភាពមានផលប្រយោជន៍ ដូចគ្នា៕
Related






