ការងារប្រឡងប្រណាំងរបស់ផ្នែកការទូតត្រូវផ្សាភ្ជាប់ជាមួយភារកិច្ចនយោបាយទំនាក់ទំនងអន្តរជាតិ
27/10/2015 10:04
(VOVworld) - នាព្រឹកថ្ងៃទី២៧ តុលា នៅរដ្ឋធានីហា ណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Tan Dung បានអញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រ ណាំងស្នេហាជាតិរបស់ផ្នែកការទូតដំណាក់កាល ២០១១-២០១៥។

(VOVworld) - នាព្រឹកថ្ងៃទី២៧ តុលា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញចូលរួមមហាសន្និបាតប្រឡង ប្រណាំងស្នេហា ជាតិរបស់ផ្នែកការទូតដំណាក់កាល២០១១-២០១៥។ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បានលើកច្បាស់ថា៖ នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ថ្លែងមតិនៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិរបស់ផ្នែកការទូត (រូបថត៖VGP) “ការងារប្រឡងប្រណាំងត្រូវផ្សាភ្ជាប់យ៉ាងស្អិតរមួតជាមួយការខំប្រឹងប្រែងអនុវត្តន៍ ឲ្យបានល្អនូវភារកិច្ចនយោបាយទំនាក់ទំនងអន្តរជាតិដើម្បីផលប្រយោជន៍ជាតិនិង បុព្វហេតុកសាងនិងការពារមាតុប្រទេស។ការងារកិច្ចការបរទេសនិងសមាហរណ កម្មអន្តរជាតិត្រូវម្ចាស់ការ សកម្ម រួមចំណែកសំខាន់ក្នុងការសំរេចភារកិច្ចចម្បង នោះគឺរក្សារឹងមាំបរិយាកាសសន្តិភាព ស្ថិរភាព បង្កើនចំណងមិត្តភាព កិច្ចសហ ប្រតិបតិ្តការជាមួយប្រទេសនានា ព្រមទាំងផ្សាភ្ជាប់ជាមួយភារកិច្ចការពាររឹងមាំ ឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីនៃមាតុប្រទេស។អនុវត្តន៍ប្រកបដោយ ប្រសិទ្ធិភាពនូវវិធានការនយោបាយ-ការទូតក្នុងការដោះស្រាយជំលោះដោយ ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។លើកត្រដែតស្មារតីសាមគ្គីភាពអន្តរជាតិដោយ ឈរលើមូលដ្ឋានធម្មនុញ្ញអ.ស.ប ច្បាប់អន្តរជាតិ សាមគ្គីកសាងសហគមន៍ អាស៊ាននិងអនុវត្តន៍ល្អនូវភារកិច្ចជាសមាជិកសកម្មនៃសហគមន៍អន្តរជាតិ”។ លោក Nguyen Tan Dung បានចាត់ទុកថា ក្នុងដំណើរការសមាហរណកម្មអន្តរជាតិ កាន់តែស៊ីជំរៅ ការងារប្រឡងប្រណាំងស្នេហាជាតិរបស់ផ្នែកការទូតត្រូវច្នៃប្រឌិត ដើម្បីរួមជាមួយប្រទេសដទៃរួមវិភាគទានក្នុងការរក្សាសន្តិសភាព ស្ថិរភាព បង្កើនកិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាពនៅក្នុងតំបន់និងអន្តរជាតិ៕
Related






