VOV WorldVOV World
ការងាររៀបចំមហាវិសាខបូជា អ.ស.ប. ឆ្នាំ ២០១៤ នៅវៀតណាម
20/03/2014 07:19
(VOVworld.) - ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ប្រជុំជាមួយថ្នាក់ដឹកនាំបណ្ដា ក្រសួងផ្នែកនិងតំណាងនៃគណៈកម្មាធិការមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម អំពីការងាររៀបចំមហាវិសាខបូជា អ.ស.ប. ឬ Vesak ឆ្នាំ ២០១៤ នៅវៀតណាម
ការងាររៀបចំមហាវិសាខបូជា អ.ស.ប.  ឆ្នាំ ២០១៤ នៅវៀតណាម
ការងាររៀបចំមហាវិសាខបូជា អ.ស.ប. ឬ Vesak ឆ្នាំ ២០១៤ នៅវៀតណាម (Image: Vietnam+) (VOVworld) – នារសៀលថ្ងៃទី ១៩ មិនា នៅកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំបណ្ដា ក្រសួងផ្នែកនិងតំណាងនៃគណៈកម្មាធិការមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម អំពីការងាររៀបចំមហាវិសាខបូជា អ.ស.ប. ឬ Vesak ឆ្នាំ ២០១៤ នៅវៀតណាម ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា៖ ការរៀបចំ Vesak ឆ្នាំ ២០១៤ នៅវៀតណាមមានអត្ថន័យដ៏ធំធេងខាងនយោបាយ សង្គម។ ដោយហេតុនេះ បណ្ដាក្រសួងផ្នែកមានសមត្ថកិច្ចនិងសមាគមពុទ្ធសាសនាវៀតណាមត្រូវរៀបចំ ពិធីបុណ្យនេះដោយអធឹកអធមជាក់ស្តែងនិងប្រសិទ្ធិភាព។ សមាគមពុទ្ធសាសនា វៀតណាមនឹងរៀបចំ Vesak ឆ្នាំ ២០១៤ នៅ មណ្ឌលទេសចរណ៍វប្បធម៌ព្រលឹង Bai Dinh ខេត្ត Ninh Binh ចាប់ពីថ្ងៃទី ៧ ដល់ទី ១២ ឧសភា។ ប្រធានបទនៃពិធី បុណ្យ Vesak ឆ្នាំ ២០១៤ គឺ “ពុទ្ធសាសនារួមចំណែកក្នុងការអនុវត្តបណ្ដាគោល ដៅសហស្សវត្សនៃ អ.ស.ប.”៕

More