VOV WorldVOV World
ការញ្ជួយដីនៅអាស៊ីខាងត្បូង៖ ជនរងគ្រោះបានកើនឡើងដល់ ៤០០ នាក់
28/10/2015 06:17
(VOVworld) - នាថ្ងៃទី ២៧ តុលា ចំនួនជនរងគ្រោះត្រូវស្លាប់ បានកើនឡើងដល់ ៣៥០ នាក់ក្នុងការរញ្ជួយដីមានកំរិត ៧,៥ richter ដែលបានកើតមានឡើងនៅអាស៊ីខាងត្បូង។
ការញ្ជួយដីនៅអាស៊ីខាងត្បូង៖ ជនរងគ្រោះបានកើនឡើងដល់ ៤០០ នាក់
ការញ្ជួយដីនៅអាស៊ីខាងត្បូង៖ ជនរងគ្រោះបានកើនឡើងដល់ ៤០០ នាក់ (Image: VNA) (VOVworld) - នាថ្ងៃទី ២៧ តុលា ចំនួនជនរងគ្រោះត្រូវស្លាប់បានកើនឡើងដល់  ៣៥០ នាក់ក្នុងការរញ្ជួយដីមានកំរិត ៧,៥ richter ដែលបានកើតមានឡើងនៅ អាស៊ីខាងត្បូង។ នៅប៉ាគីស្ថាន ជនរងគ្រោះត្រូវស្លាប់ក្នុងសោនាតដកម្មនេះនៅ តំបន់ភាគឦសានបានកើនឡើង ២៧០ នាក់ និង ២ ពាន់នាក់ទៀតរងរបួស។  ប៉ុន្តែ នាយកដ្ឋានទទួល​បន្ទុកគ្រោះធម្មជាតិជាតិប៉ាគីស្ថាន (NDMA) បានទទួល ស្គាល់ថា៖មនុស្សចំនួន ២៣០ នាក់ត្រូវស្លាប់និង ១៦០០ នាក់រងរបួស។ នាយក រដ្ឋមន្រីប៉ាគីស្ថាន លោក Nawaz Sharif បានទៅត្រួតពិនិត្យបណ្ដាតំបន់ដែលរង ឥទ្ធិពលដោយការរញ្ជួយដីនៅខេត្ត Khyber Pakhtunkhwa ហើយប្រកាសចំនួន ប្រាក់ជំនួយសំរាប់គ្រួសារជនរងគ្រោះបន្ទាប់ពីពិគ្រោះយោបល់ជាមួយមជ្ឈដ្ឋាន មន្ត្រីខេត្ត។ នៅអាប់ហ្គានីស្ថាន ប្រធានាធិបតី លោក Ashraf Ghani  បានឲ្យដឹង ថា៖ មនុស្ស ចំនួន ១១៥ នាក់ត្រូវស្លាប់និង ៥០០ នាក់រងរបួសក្នុងការរញ្ជួយដី ។ នាបច្ចុប្បន្ន កំលាំងជួយសង្គ្រោះបង្កើនការងារទប់ទល់ជាបន្ទាន់នៅបណ្ដា តំបន់ប៉ែកខាងជើងនិងប៉ែកខាងកើត។ នាថ្ងៃដដែល សហគមន៍អន្តរជាតិក្នុង នោះមាន អ.ស.ប. អាមេរិក ឥណ្ឌានិងចិនបានសម្តែងការជួយឧបត្ថម្ភបណ្ដា ជនរងគ្រោះដោយការរញ្ជួយដីនេះនៅប៉ាគីស្ថាននិងអាប់ហ្គានីស្ថាន៕