VOV WorldVOV World
ការបាញ់កាំភ្លើងទៅលើប៉ូលីសបន្តកើតមានឡើងនៅអាមេរិក
30/07/2016 08:33
(VOVworld) – ប៉ូលីសមួយរូបត្រូវស្លាប់និងមួយនាក់ទៀត រងរបួសក្នុងការបាញ់ កាំភ្លើងដែលបានកើតមានឡើងនា ថ្ងៃទី ២៩ កក្កដា នៅប៉ុស្តត្រួតពិនិត្យចរាចរណ៍ នៅទីក្រុង San Diego រដ្ឋ California ប៉ែកនីរតីអាមេរិក។
ការបាញ់កាំភ្លើងទៅលើប៉ូលីសបន្តកើតមានឡើងនៅអាមេរិក
ការបាញ់កាំភ្លើងទៅលើប៉ូលីសបន្តកើតមានឡើងនៅអាមេរិក (VNA) (VOVworld) – ប៉ូលីសមួយរូបត្រូវស្លាប់និងមួយនាក់ទៀតរងរបួសក្នុងការបាញ់  កាំភ្លើងដែលបានកើតមានឡើងនាថ្ងៃទី ២៩ កក្កដា នៅប៉ុស្តត្រួតពិនិត្យចរាចរណ៍  នៅទីក្រុង San Diego រដ្ឋ California ប៉ែកនីរតីអាមេរិក។ កំលាំងប៉ូលីសបានចាប់  ខ្លួនមុខសញ្ញាជាបុរសចំណុះសហគមន៍និយាយភាសាអេស្ប៉ាញ់ហើយកំពុងតាម ចាប់មុខសញ្ញានៅសេសសល់។ ការបាញ់កាំភ្លើងនេះប្រព្រឹត្តទៅក្នុងកាលៈទេសៈ ប្រទេសអាមេរិកនៅមិនអស់ញប់ញ័រជាខ្លាំងបន្ទាប់ពីបណ្ដាការបាញ់កាំភ្លើងទៅ លើកំលាំងអនុវត្តច្បាប់នៅទីក្រុង Dallas និងទីក្រុង Baton នៅរដ្ឋ South Louisiana នៅឡើយ៕