ការបាញ់រះនៅក្រុង Orlando ក្លាយទៅជាចំណុចក្ដៅគគុកក្នុងយុទ្ធនាការចលនា បោះឆ្នោតរបស់បេក្ខជនប្រធានាធិបតីអា
14/06/2016 11:12
(VOVworld) - នាថ្ងៃទី១៣ មិថុនា អតីតរដ្ឋមន្រ្តីការបរ ទេសអាមេរិកលោកស្រី Hillary Clinton នៃគណៈបក្ស ប្រជាធិបតេយ្យនិងមហាសេដ្ឋីលោក Donald Trump នៃគណៈបក្សសាធារណៈរដ្ឋបានសំដែងទស្សនៈដ៏ ផ្ទុយគ្នាទាក់ទិនដល់ការបាញ់រះ នៅក្រុង Orlando ដែលបានកើតមានឡើងនាថ្ងៃទី១២ មិថុនាកន្លងទៅ។

ប៉ូលីសបំពេញភារកិច្ចនៅកន្លែងកើតហេតុការបាញ់រះនៅក្រុង Orlando ប្រទេសអាមេរិក (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី១៣ មិថុនា អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Hillary Clinton នៃគណៈបក្សប្រជាធិបតេយ្យនិងមហាសេដ្ឋីលោក Donald Trump នៃគណៈ បក្សសាធារណៈរដ្ឋបានសំដែងទស្សនៈដ៏ផ្ទុយគ្នាទាក់ទិនដល់ ការបាញ់រះនៅក្រុង Orlando ដែលបានកើតមានឡើងនាថ្ងៃទី១២ មិថុនាកន្លងទៅ។ថ្លែងមតិនៅទីក្រុង Manchester រដ្ឋ New Hampshire លោក Donald Trump ប្រកាសថា ប្រសិនបើជាប់ឆ្នោត ជាប្រធានាធិបតីអាមេរិក លោកនឹងបញ្ចប់ការ ទទួលយកជនចំណាកស្រុកមកពី តំបន់នានាដែលមានប្រវត្តិសាស្ត្រភេរវកម្ម ប្រឆាំងអាមេរិក អឺរ៉ុប ឬប្រទេសជា សម្ព័ន្ធមិត្តរបស់អាមេរិករហូតដល់ពេលណា ដែលយើងដឹងថាត្រូវធ្វើយ៉ាងម៉េច ដើម្បីចញ្ចប់ការគំរាមកំហែងនេះ។ ក្នុងពេលនោះថ្លែងមតិនៅរដ្ឋ Cleverland អតីតរដ្ឋមន្រ្តីការបរទេសលោកស្រី Hillary Clinton បានសង្កត់ធ្ងន់ថា ការប្រែក្លាយសាសនាមួយទៅជាអ្វីៗដ៏អាក្រក់ ហើយ ចេញផ្សាយបទហាមឃាត់ទៅលើអ្នកកាន់សាសនានោះ គ្រាន់តែបង្កមហន្តរាយ ទៅលើជនអ៊ីស្លាមភាគច្រើន ហើយនាំមកនូវអត្ថប្រយោជន៍ សំរាប់អង្គការរដ្ឋ អ៊ីស្លាម (IS) ស្វ័យប្រកាសប៉ុណ្ណោះ៕
Related






