ការប៉ះទង្គិចធ្វើឲ្យមនុស្សជាច្រើនត្រូវស្លាប់នៅទីក្រុងកំពង់ផែរ Mariupol ភាគអាគ្នេយ៍ អ៊ុយក្រែន
10/05/2014 09:04
(VOVworld) – មនុស្សយ៉ាងតិចបំផុតចំនួន ២១ នាក់ត្រូវស្លាប់ក្នុងការប៉ះទង្គិចរវាង កំលាំងទាមទាសហព័ន្ធភាវូបនីយកម្មនៅទីក្រុងកំពង់ផែរ Mariupol ភាគអាគ្នេយ៍ អ៊ុយក្រែន ជាមួយកំលាំងកងទ័ពនៃប្រទេសនេះ។

ការប៉ះទង្គិចធ្វើឲ្យមនុស្សជាច្រើនត្រូវស្លាប់នៅទីក្រុងកំពង់ផែរ Mariupol ភាគអាគ្នេយ៍ អ៊ុយក្រែន (Image: Vietnam+) (VOVworld) – មនុស្សយ៉ាងតិចបំផុតចំនួន ២១ នាក់ត្រូវស្លាប់ក្នុងការប៉ះទង្គិចរវាង កំលាំងទាមទាសហព័ន្ធភាវូបនីយកម្មនៅទីក្រុងកំពង់ផែរ Mariupol ភាគអាគ្នេយ៍ អ៊ុយក្រែន ជាមួយកំលាំងកងទ័ពនៃប្រទេសនេះ។ តាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានឲ្យដឹងថា៖ កងទ័ពអ៊ុយក្រែនបានប្រើប្រាស់អាវុធធុនធ្ងន់ក្នុងពេលដែល កំលាំងនេះខំប្រឹងប្រែងដណ្តើមឡើងវិញការត្រួតពិនិត្យទីស្នាក់ការរបស់ក្រសួង មហាផ្ទៃដែលត្រូវបានទន្ទ្រាន់កាន់កាប់នៅទីក្រុង Mariupol។ ក្រៅពីនោះ អ្នកយក ព័ត៌មានអង់គ្លេសមួយចំនួនបានឲ្យដឹងទៀតថា៖ កងទ័ពអ៊ុយក្រែនបានដាក់ ពង្រាយរថក្រោះនិងកាំភ្លើង ធំទៅកាន់មជ្ឈមណ្ឌលទីក្រុងនេះផងដែរ៕
Related






