VOV WorldVOV World
ការប៉ះទង្គិចជាច្រើននៅកើតមានឡើងនៅអ៊ីរ៉ាក់
03/07/2016 07:55
(VOVworld) – មនុស្សយ៉ាងហោចណាស់ចំនួន ២៣ នាក់ ត្រូវស្លាប់និង​ ៦១ នាក់ទៀតរង របួសក្នុងការវាយប្រហារ ដោយគ្រាប់បែកចំនួន ២ តម្រង់ទៅលើមណ្ឌលពាណិជ្ជកម្ម នៅ រដ្ឋធានី Baghdad របស់អ៊ីរ៉ាក់ នាព្រឹកថ្ងៃទី ៣ កក្កដា។
ការប៉ះទង្គិចជាច្រើននៅកើតមានឡើងនៅអ៊ីរ៉ាក់
ការប៉ះទង្គិចជាច្រើននៅកើតមានឡើងនៅអ៊ីរ៉ាក់ (Image: VNA) (VOVworld) – មនុស្សយ៉ាងហោចណាស់ចំនួន ២៣ នាក់ត្រូវស្លាប់និង​ ៦១ នាក់ ទៀតរង របួសក្នុងការវាយប្រហារដោយគ្រាប់បែកចំនួន ២ តម្រង់ទៅលើមណ្ឌល ពាណិជ្ជកម្មនៅ រដ្ឋធានី Baghdad របស់អ៊ីរ៉ាក់ នាព្រឹកថ្ងៃទី  ៣ កក្កដា។ តាមប្រភព ព័ត៌មានរបស់ក្រសួងមហា ផ្ទៃអ៊ីរ៉ាក់បានឲ្យដឹងថា៖ ការវាយប្រហារដោយគ្រាប់បែក អត្តឃាតមួយបានកើតមានឡើងនៅ តំបន់ Karrada Dakhil ប៉ែកខាងត្បូង ទីក្រុង Baghdad ដែលធ្វើឲ្យ ១៨ នាក់ត្រូវស្លាប់និង ៤៥ នាក់រងរបួស។ ការផ្ទុះ ដោយគ្រាប់បែកមួយទៀតក៏បានកើតឡើងនៅផ្សារ Shallal ប៉ែកខាងកើត ទីក្រុង  Baghdad  ដែលធ្វើឲ្យមនុស្សចំនួន ៥ នាក់ត្រូវស្លាប់និង ១៦ នាក់ទៀត រងរបួស។​ អង្ការរដ្ឋ ឥស្លាមស្វ័យប្រកាស (IS) ទទួលស្គាល់ដំណើរការវាយប្រហារ ដោយគ្រាប់បែកនៅ តំបន់ Karrada Dakhil។ ប៉ុន្តែ គ្មានអង្គការណាមួយទទួល ខុសត្រូវក្នុងការវាយប្រហារទៅលើផ្សារ Shallal​ នៅឡើយ៕