VOV WorldVOV World
ការផ្សព្វផ្សាយម្ហូបអាហារវៀតណាមនៅអាហ្វ្រិកខាងត្បូង
14/09/2015 07:22
(VOVworld) – ចាប់ពីថ្ងៃទី ៣ ដល់ទី ១២ កញ្ញា សប្តាហ៍ម្ហូបអាហារវៀតណាម បានប្រព្រឹត្តទៅ នៅទីក្រុង Johannesburg របស់អាហ្វ្រិកខាងត្បូង។
ការផ្សព្វផ្សាយម្ហូបអាហារវៀតណាមនៅអាហ្វ្រិកខាងត្បូង
ការផ្សព្វផ្សាយម្ហូបអាហារវៀតណាមនៅអាហ្វ្រិកខាងត្បូង (Image: VNA) (VOVworld) – ចាប់ពីថ្ងៃទី ៣ ដល់ទី ១២ កញ្ញា សប្តាហ៍ម្ហូបអាហារវៀតណាម បានប្រព្រឹត្តទៅនៅទីក្រុង Johannesburg របស់អាហ្វ្រិកខាងត្បូង។ ឯកអគ្គរដ្ឋទូត  វៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង លោក Le Huy Hoang បានវាយតំលៃខ្ពស់  ចំពោះអត្ថន័យរបស់ព្រឹតិ្តការណ៍នេះ ហើយចាត់ទុកថា៖ នេះគឺជាវគ្គផ្សព្វផ្សាយ ដែលប្រព្រឹត្តទៅក្នុងរយៈពេលវែងបំផុតនិងមានការត្រៀមរៀបចំល្អបំផុត  ស្តីពីម្ហូបអាហារវៀតណាមរហូតមកដល់ពេលនេះ។ ព្រឹត្តិការណ៍នេះជួយ ឧបត្ថម្ភ បង្កើនការផ្សព្វផ្សាយទេសចរណ៍និងជំរុញទំនាក់ទំនងសហប្រតិបត្តិ ការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕