ការបោះឆ្នោតនៅអាល្លឺម៉ង់៖សម្ព័ន្ធភាពគណៈបក្ស CDU និង CSU ជ្រើសរើសលោកស្រី A. Merkel ជាបេក្ខជនអធិការបតី
07/02/2017 07:24
(VOVworld) - អធិការបតីកំពុងកាន់អំណាចរបស់ អាល្លឺម៉ង់លោកស្រី Angela Merkel ត្រូវបានទាំងគណៈ បក្សសម្ព័ន្ធភាពប្រជាធិបតេយ្យគ្រីស្ទសាសនា (CDU) និង គណៈបក្សសម្ព័ន្ធភាពសង្គមគ្រីស្ទសាសនា (CSU) ជ្រើសរើសជាបេក្ខជនអធិការ បតីក្នុងការបោះឆ្នោតនាខែកញ្ញាខាងមុខ។

អធិការបតីកំពុងកាន់អំណាចរបស់អាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖TTXVN) (VOVworld) - អធិការបតីកំពុងកាន់អំណាចរបស់អាល្លឺម៉ង់លោកស្រី Angela Merkel ត្រូវបានទាំងគណៈបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យគ្រីស្ទសាសនា (CDU) និង គណៈបក្សសម្ព័ន្ធភាពសង្គមគ្រីស្ទសាសនា (CSU) ជ្រើសរើសជាបេក្ខជនអធិការបតី ក្នុងការបោះឆ្នោតនាខែកញ្ញាខាងមុខ។ព័ត៌មានពោលខាងលើត្រូវបានប្រធានគណៈ បក្ស CSU លោក Horst Seehofer បញ្ជាក់នាថ្ងៃទី៦ កុម្ភៈ។មុននោះ នាខែ ធ្នូកន្លងទៅ គណៈបក្ស CDU ក៏បានបន្តបោះឆ្នោតជ្រើសតាំងលោកស្រី Merkel ជាប្រធាន តាម នោះជួយលោកស្រីរូបនេះក្លាយទៅជាបេក្ខជនអធិការបតី អាល្លឺម៉ង់របស់គណៈ បក្សនេះក្នុងអាណត្តិទី៤ជាបន្តបន្ទាប់៕
Related






