ការបោះឆ្នោតនៅអាមេរិក៖ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump ស្នើឲ្យដូរឈ្មោះប្រធានបទអំពីការជជែកដេញដោល
20/10/2020 10:17
(VOVWORLD) - បេក្ខជនទាំងពីរសម្រាប់តំណែងប្រធានាធិបតីអាមេរិកគឺលោក Donald Trump និងលោក Joe Biden នឹងធ្វើការជជែកដេញដោលចុងក្រោយនាយប់ថ្ងៃទី ២២ ខែតុលា។

ប្រធានាធិបតីអាមេរិក លោក Donald Trump និងបេក្ខជនប្រធានាធិបតីប្រជាធិបតេយ្យលោក Joe Biden ខ្លឹមសារនៃការជជែកដេញដោលរួមមាន ការឆ្លើយតបនឹងជំងឺរាតត្បាត កូវីដ ១៩ គ្រួសារអាមេរិក ជាតិសាសន៍នៅអាមេរិក ការប្រែប្រួលអាកាសធាតុ សន្តិសុខជាតិ និងភាពជាអ្នកដឹកនាំ។ ប៉ុន្តែ កាលពីថ្ងៃទី ១៩ ខែតុលា លោក Bill Stipien អ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានសរសេរលិខិត ជូនគណៈកម្មាធិការជជែកដេញដោលប្រធានាធិបតី ដើម្បីបដិសេធនឹងប្រធានបទ ដែលត្រូវបានអ្នកយកព័ត៌មានទូរទស្សន៍ NBC News លោកស្រី Kristen Welker អ្នកសម្របសម្រួលជជែកដេញដោលជ្រើសរើស។ លិខិតរបស់លោក Bill Stipien បានចាត់ទុកថា គណៈកម្មាធិការជជែកដេញដោលប្រធានាធិបតីចាំបាច់ត្រូវបន្តប្រពៃណីយូរឆ្នាំ ពោលគឺផ្ដោតសំខាន់លើប្រធានបទគោលនយោបាយ កិច្ចការបរទេសក្នុងការជជែកដេញដោលនាយប់ថ្ងៃទី ២២ ខែតុលាផងដែរ៕
Related






