VOV WorldVOV World
ការបោះឆ្នោតនៅអាមេរិក៖លោកស្រី Clinton បន្តមានប្រៀប
28/10/2016 08:46
(VOVworld) - ជិត២សប្ដាហ៍មុននឹងការបោះឆ្នោត សកល នៅប្រទេសអាមេរិកជារៀងរាល់ថ្ងៃសុទ្ធតែ ប្រព្រឹត្តទៅការស្ទង់មតិអំពីការគាំទ្ររបស់អ្នកបោះ ឆ្នោតចំពោះបេក្ខជនប្រធានាធិបតីចំនួន៤រូបរួមមាន លោក Donald Trump នៃគណៈបក្សសាធារណៈរដ្ឋ លោកស្រី Hillary Clinton នៃគណៈបក្សប្រជាធិបតេយ្យ លោក Gary Johnson នៃគណៈបក្សសេរីភាពនិងលោក Jill Stein នៃគណៈបក្សបៃតង។
ការបោះឆ្នោតនៅអាមេរិក៖លោកស្រី Clinton បន្តមានប្រៀប
លោកស្រី Hillary Clinton ក្នុងយុទ្ធនាការបោះឆ្នោតនៅ Winston-Salem រដ្ឋ California ខាងជើងនាថ្ងៃទី២៧ តុលា (រូបថត៖EPA/TTXVN) (VOVworld) - ជិត២សប្ដាហ៍មុននឹងការបោះឆ្នោតសកល នៅប្រទេសអាមេរិក ជារៀងរាល់ថ្ងៃសុទ្ធតែប្រព្រឹត្តទៅការស្ទង់មតិអំពីការគាំទ្ររបស់អ្នកបោះឆ្នោតចំពោះ បេក្ខជនប្រធានាធិបតីចំនួន៤រូបរួមមានលោក Donald Trump នៃគណៈបក្ស សាធា រណៈរដ្ឋ លោកស្រី Hillary Clinton នៃគណៈបក្សប្រជាធិបតេយ្យ លោក Gary Johnson  នៃគណៈបក្សសេរីភាពនិងលោក Jill Stein នៃគណៈបក្សបៃតង។ ក្នុងចំណោមការ ស្ទង់មតិទាំង៧លើកដែលត្រូវបានប្រកាសលទ្ធផលនាថ្ងៃទី២៧ តុលានោះ មានការ ស្ទង់មតិតែមួយគត់របស់ Los Angeles Times/USC Tracking ដែលសរឲ្យឃើញថា អតីតរដ្ឋមន្រ្តីការបរទេសលោកស្រី Clinton និងមហាសេដ្ឋី លោក Trump មានការ គាំទ្រស្មើគ្នា។រីឯការស្ទង់មតិក្រៅពីនេះសុទ្ធតែ ចេញលទ្ធផលថា លោកស្រី Clinton  នៅកំពុងមានប្រៀបក្នុងការរត់ ប្រណាំងចូលក្នុងសេតវិមាន។តាមការធ្វើស្ថិតិរបស់  Real Clear Politics ថា អត្រា គាំទ្រគិតជាមធ្យមចំពោះលោកស្រី Clinton ក្នុងការ ស្ទង់មតិពោលខាងលើគឺ ៤៥,៨% ខណៈដែលលោក Trump ទទួលបានអត្រាគាំទ្រចំនួន៤០%ប៉ុណ្ណោះ៕