ការបោះឆ្នោតនៅអាមេរិក៖មជ្ឈដ្ឋានអ្នកជំនាញការព្យាករណ៍អំពីឥទ្ធិពលនៃរឿងអាស្រូវរបស់ក្រួសារ Clinton
03/11/2016 08:56
(VOVworld) - រាល់សេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់នៃ ស្ថាប័នស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) ដែលមាន សញ្ញាអវិជ្ជមានចំពោះបេក្ខជននៃគណៈបក្សប្រជា ធិបតេយ្យលោកស្រី Hillary Clinton គឺមិនមានលទ្ធ ភាពគ្រប់គ្រាន់ក្នុងការគំរាមកំហែងទៅលើលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី៨ វិច្ចិកាខាងមុខ ដែលត្រូវបានព្យាករណ៍ថា នឹងជាជ័យជំនះរបស់អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ប៉ុន្តែនឹងនាំទៅឲ្យមានផលប៉ះពាល់នៅក្រោយការបោះឆ្នោតចំពោះរដ្ឋអំណាចប្រជាធិបតេយ្យ។

(VOVworld) - រាល់សេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់នៃស្ថាប័នស៊ើបអង្កេតសហ រដ្ឋ អាមេរិក (FBI) ដែលមានសញ្ញាអវិជ្ជមានចំពោះបេក្ខជននៃគណៈបក្សប្រជាធិប តេយ្យលោកស្រី Hillary Clinton គឺមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគំរាមកំហែងទៅ លើលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី៨ វិច្ចិកាខាងមុខ ដែលត្រូវបាន ព្យាករណ៍ថា នឹងជាជ័យជំនះរបស់អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ប៉ុន្តែនឹងនាំទៅ ឲ្យមានផលប៉ះពាល់នៅក្រោយការបោះឆ្នោតចំពោះរដ្ឋអំណាចប្រជាធិបតេយ្យ។ ទន្ទឹមនឹងនោះ រឿងអាស្រូវនេះក៏គំរាមកំហែងទៅលើឧត្តមភាពរបស់គណៈបក្ស ប្រជាធិបតេយ្យក្នុងការបោះឆ្នោតរដ្ឋសភា ក៏ដូចជានាំមកនូវឧបសគ្គ ច្រើនសំរាប់ លោកស្រី Clinton ក្នុងដំណាក់កាលដំបូងឡើងគ្រងតំណែងផងដែរ។ ប៉ុន្មានថ្ងៃក្រោយពីប្រកាសអំពីការធ្វើស៊ើបអង្កេតសំបុត្រអេឡិចត្រូនិករបស់ ទីប្រឹក្សារបស់លោកស្រី Clinton នោះ នាថ្ងៃទី១ វិច្ចិកា ស្ថាប័ន FBI បន្តប្រកាសឯក សារទាក់ទិនដល់ការដែលអតីតប្រធានាធិបតីអាមេរិកលោក Bill Clinton លើក លែងទោសសំរាប់សហគ្រិន Marc Rich។លោក Rich ត្រូវបានកាត់ទោសពីអំពើ គេចពន្ធនៅអាមេរិក។អតីតភរិយារបស់លោករូបនេះ លោកស្រី Denise Eisenberg ជាអ្នកផ្ដល់ហិរញ្ញប្បទានចម្បងរបស់គណៈបក្សប្រជាធិបតេយ្យ៕
Related






