VOV WorldVOV World
ការបោះឆ្នោតនៅអូស្ត្រាលី៖សម្ព័ន្ធភាពគណៈបក្សកាន់អំណាចដណ្ដើមបានឧត្តមភាព
06/07/2016 10:35
(VOVworld) - គិតមកដល់ថ្ងៃទី៦ កក្កដា សម្ព័ន្ធភាព គណៈបក្សសេរីភាព-ជាតិកាន់អំណាចរបស់នាយក រដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull កំពុងមាន ឧត្តមភាពក្នុងការបោះឆ្នោតសភាជាន់ទាបដោយ ដណ្ដើមបានអាសនៈចំនួន៧០ ពោលគឺដណ្ដើមបានបន្ថែម៣អាសនៈទៀត ខណៈដែលគណៈបក្សការងារប្រឆាំងនៅតែដណ្ដើមបានអាសនៈចំនួន៦៧ប៉ុណ្ណោះ។
ការបោះឆ្នោតនៅអូស្ត្រាលី៖សម្ព័ន្ធភាពគណៈបក្សកាន់អំណាចដណ្ដើមបានឧត្តមភាព
នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull (រូបថត៖AFP) (VOVworld) - គិតមកដល់ថ្ងៃទី៦ កក្កដា សម្ព័ន្ធភាពគណៈបក្សសេរីភាព-ជាតិកាន់ អំណាចរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull កំពុងមានឧត្តមភាព ក្នុងការបោះឆ្នោតសភាជាន់ទាបដោយដណ្ដើមបានអាសនៈចំនួន៧០ពោលគឺ ដណ្ដើមបានបន្ថែម៣អាសនៈទៀត ខណៈដែលគណៈបក្សការងារ ប្រឆាំងនៅតែ ដណ្ដើមបានអាសនៈចំនួន៦៧ប៉ុណ្ណោះ។អ្នកជំនាញការវិភាគការបោះឆ្នោតរបស់ ទីភ្នាក់ងារសារព័ត៌មាន ABC លោក Antony Green បាន ព្យាករណ៍ថា សម្ព័ន្ធភាព គណៈបក្សនឹងដណ្ដើមបានយ៉ាងហោចណាស់៧៣ អាសនៈ ជិតទៅនឹងកំរិត៧៦ អាសនៈដើម្បីបង្កើតរដ្ឋាភិបាល។ក្នុងកាលៈទេសៈ ដែលមានពាក្យចចាមអារាម ជាច្រើនអំពីជំលោះក្នុងគណៈបក្សសេរីភាពនោះ អនុ ប្រធានគណៈបក្សនេះនិង នាបច្ចុប្បន្នជារដ្ឋមន្រ្តីការបរទេសលោកស្រី Julia Bishop បានអះអាងថា លោក Turnbull សក្ដិសមទៅនឹងការបន្តដឹកនាំគណៈ បក្សនេះ៕