VOV WorldVOV World
ការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់នៅអ៊ុយក្រែនបានចាប់ផ្តើម
25/05/2014 08:59
(VOVworld) – នាថ្ងៃទី ២៥ ឧសភា ប្រជាជនអ៊ុយក្រែន ក្នុងទូទាំងប្រទេសបានចូលរួមការបោះឆ្នោតប្រធានាធិបតី មុនកាលកំណត់ដែលត្រូវបានចាត់ទុកជាកូនសោរដើម្បី ដោះស្រាយវិបត្តិនយោបាយដែលអូសបន្លាយក្នុងរយៈ ពេល ៦ ខែកន្លងមក។
ការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់នៅអ៊ុយក្រែនបានចាប់ផ្តើម
ការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់នៅអ៊ុយក្រែនបានចាប់ផ្តើម (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៥ ឧសភា ប្រជាជនអ៊ុយក្រែនក្នុងទូទាំងប្រទេសបានចូលរួម ការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់ដែលត្រូវបានចាត់ទុកជាកូនសោរដើម្បី ដោះស្រាយវិបត្តិនយោបាយដែលអូសបន្លាយក្នុងរយៈពេល ៦ ខែកន្លងមក។ តាមគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈឹមអ៊ុយក្រែនបានឲ្យដឹងថា៖ អ្នកបោះ ឆ្នោតចំនួន ៣៦ លាននាក់បានទៅបោះឆ្នោតលើកនេះ។ តាមមជ្ឈដ្ឋានអ្នកវិភាគបាន ឲ្យដឹងថា៖ ទោះបីជាមានបេក្ខជនចំនួន ២០ នាក់ចូលរួមការបោះឆ្នោតលើកនេះក្តី ប៉ុន្តែ បេក្ខជននៃគណៈបក្ស UDAR លោក Peter Poroshenko និងអតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia Tymoshenko គឺបេក្ខជនចំនួន ២ រូបដែលនឹងទទួលបានសម្លេងគាំទ្រជា ច្រើនបំផុត។ តាមការស្ទង់សាធារណៈមតិបាន ឲ្យដឹងថា៖ លោក Poroshenko កំពុង ទទួលបានសម្លេងគាំទ្រយ៉ាងខ្លាំងរបស់អ្នកបោះឆ្នោតនិងអាចដណ្តើមជ័យជំនះនៅ វគ្គបោះឆ្នោតទី ១៕