ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖លោក Donald Trump ខំប្រឹងប្រែងផ្សះផ្សការបែកបាក់ក្នុងគណៈបក្សសាធារណៈរដ្ឋ
13/05/2016 10:39
(VOVworld) - នាថ្ងៃទី១២ ឧសភា មហាសេដ្ឋីលោក Donald Trump ជាអ្នកមានលទ្ធភាពច្រើនដើម្បីក្លាយទៅ ជាបេក្ខជនប្រធានាធិបតីអាមេរិកនៃគណៈបក្សសាធា រណៈរដ្ឋ បានជួបសន្ទនាជាមួយមន្ត្រីជាច្រើនរូបនៃ គណៈបក្សនេះ រួមមានប្រធានសភាជាន់ទាបលោក Paul Ryan សំដៅផ្សះផ្សាការបែកបាក់និងស្វែងរកសម្លេងរួមក្នុងគណៈបក្សសាធារណៈរដ្ឋ

លោក Donald Trump ថ្លែងមតិនៅយុទ្ធនាការបោះឆ្នោតនៅ South Bend រដ្ឋ Indiana នាថ្ងៃទី២ ឧសភា (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី១២ ឧសភា មហាសេដ្ឋីលោក Donald Trump ជាអ្នកមានលទ្ធ ភាពច្រើនដើម្បីក្លាយទៅជាបេក្ខជនប្រធានាធិបតីអាមេរិកនៃគណៈបក្សសាធារណៈ រដ្ឋ បានជួបសន្ទនាជាមួយមន្ត្រីជាច្រើនរូបនៃគណៈបក្សនេះ រួមមានប្រធានសភា ជាន់ទាបលោក Paul Ryan សំដៅផ្សះផ្សាការបែកបាក់និងស្វែងរក សម្លេងរួមក្នុង គណៈបក្សសាធារណៈរដ្ឋ ក្នុងគោលដៅដណ្ដើមឲ្យបានជ័យជំនះចុងក្រោយក្នុង ការបោះឆ្នោតនាខែវិច្ចិកាខាងមុខ។ក្នុងសេចក្ដីថ្លែងការណ៍រួមមួយ លោក Trump និងលោក Ryan ឲ្យដឹងថា គេមានជំនួបពិភាគ្សាដ៏វិជ្ជមាននិងការបោះជំហានសកម្ម មួយ។ភាគីទាំងពីរទទួលស្គាល់ថា នៅតែមានការខ្វែងគំនិតមួយចំនួន ប៉ុន្តែមាន ទស្សនៈរួមក្នុងវិស័យសំខាន់ជាច្រើន។ប៉ុន្តែ លោក Ryan មិនប្រកាសថា នឹងគាំទ្រ លោក Trump ក្លាយទៅជាបេក្ខជនប្រធានាធិបតីនៃ គណៈបក្សសាធារណៈរដ្ឋដែរ ឬទេ៕
Related
More




