VOV WorldVOV World
ការបោះឆ្នោតអាមេរិក២០១៦៖ បេក្ខជនគណៈបក្សសាធារណរដ្ឋឈានចូលការ ជជែកវែកញែកលើកទី៣
29/10/2015 07:14
(VOVworld)-នាព្រឹកថ្ងៃទី២៩តុលា បេក្ខជននាំមុខរបស់គណៈបក្សសាធារណរដ្ឋ ចំនួន១០នាក់ បានឈានចូលការជជែកវែកញែកលើកទី៣
ការបោះឆ្នោតអាមេរិក២០១៦៖ បេក្ខជនគណៈបក្សសាធារណរដ្ឋឈានចូលការ ជជែកវែកញែកលើកទី៣
បេក្ខជនគណៈបក្សសាធារណរដ្ឋឈានចូលការ ជជែកវែកញែក លើកទី៣ (VOVworld)-នាព្រឹកថ្ងៃទី២៩តុលា បេក្ខជននាំមុខរបស់គណៈបក្សសាធារណរដ្ឋ ចំនួន១០នាក់ បានឈានចូលការជជែកវែកញែកលើកទី៣សម្រាប់ការបោះឆ្នោត ប្រធានាធិបតី អាមេរិក២០១៦។ ការជជែកវែកញែកនេះត្រូវបានផ្សាយផ្ទាល់លើ វិទ្យុCNBC របស់រដ្ឋ Calorado ភាគខាងលិចអាមេរិក។ នេះជាបេក្ខជនចំនួន១០ ដែលកំពុងនាំមុខជាបណ្តុះអាសន្នក្នុងបញ្ជីឈ្មោះបេក្ខជនគណៈបក្សសាធារណរដ្ឋ ទាំង១៤  កំពុងដណ្តើមសម្លេងឆ្នោតប្រធានាធិបតីនៅបណ្តាការស្ទាបស្ទង់មតិ របស់អង្គការស៊ើបអង្កេតសាធារណមតិអាមេរិក។ គណៈបក្សសាធារណរដ្ឋ បាន រៀបចំផែនការអនុវត្តការជជែកវែកញែកចំនួន៩ ចាប់ពីថ្ងៃទី៦សីហា រហូតដល់ ពេលកើតមានឡើងការបោះឆ្នោតដំបូងនាខែកុម្ភៈឆ្នាំ២០១៦ខាងមុខ៕