VOV WorldVOV World
ការប្រណាំងប្រជែងចូលតំណែងនាយករដ្ឋមន្រ្តីអង់គ្លេស៖លោកស្រី Theresa May នាំមុខគេក្នុងវង់បោះឆ្នោតទី១
06/07/2016 07:24
(VOVworld) - រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី Theresa Mayដណ្ដើមបានជ័យជំនះច្រើន លើសលប់ក្នុងវង់ទី១នៃការបោះឆ្នោតជ្រើសរើស បេក្ខជននាយករដ្ឋមន្រ្តីអង់គ្លេស
ការប្រណាំងប្រជែងចូលតំណែងនាយករដ្ឋមន្រ្តីអង់គ្លេស៖លោកស្រី Theresa May នាំមុខគេក្នុងវង់បោះឆ្នោតទី១
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រី Theresa May (រូបថត៖AFP) (VOVworld) - រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រី Theresa May ដណ្ដើមបាន ជ័យជំនះច្រើនលើសលប់ក្នុងវង់ទី១នៃការបោះឆ្នោតជ្រើសរើស បេក្ខជននាយក រដ្ឋមន្រ្តីអង់គ្លេស នៅពេលលោកស្រីរូបនេះទទួលបានសម្លេង គាំទ្ររបស់សមាជិក សភាចំនួន១៦៥រូបនៃគណៈបក្សអភិរក្សកាន់អំណាច ហួស ឆ្ងាយពីគូប្រជែងទី២ នោះគឺអនុរដ្ឋមន្រ្តីក្រសួងថាមពលលោក Andrea Leadsom ដែលត្រឹមតែទទួលបាន សម្លេងគាំទ្រចំនួន៦៦ប៉ុណ្ណោះ។ក្នុងចំណោមបេក្ខជនដទៃចំនួន៣រូបនោះ រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌លោក Michael Gove ទទួលបាន សម្លេងគាំទ្រចំនួន៤៨ រដ្ឋមន្រ្តី ក្រសួងការងារនិងនិវត្តន៍លោក Stephen Crabb ទទួលបានសម្លេងគាំទ្រចំនួន៣៤ និងអតីតរដ្ឋមន្រ្តីការពារជាតិលោក Liam Fox ទទួលបានសម្លេងគាំទ្រចំនួន១៦។ តាមការកំណត់ បេក្ខជនណាដែលមានសម្លេង គាំទ្រតិចបំផុតក្រោយពីវង់បោះ ឆ្នោតនិមួយៗនឹងត្រូវបោះបង់ ប៉ុន្តែក្រោយពី វង់ទី១នេះ ការប្រណាំងប្រជែងត្រឹម តែមានបេក្ខជនចំនួន៣ប៉ុណ្ណោះដោយ សារលោក Crabb ក៏បានប្រកាសដកខ្លួន ចេញពីការប្រណាំងប្រជែង។លោក Fox និងលោក Crabb ទាំងពីររូបសុទ្ធតែ ប្រកាសថា នឹងគាំទ្រលោកស្រី May។ដំណើរការជ្រើស រើសនាយករដ្ឋមន្រ្តីថ្មី របស់អង់គ្លេសគ្រោងនឹងសម្រេចនាថ្ងៃទី៩ កញ្ញា៕