ការប្រណាំងប្រជែងនាយករដ្ឋមន្រ្តីអង់គ្លេស៖នៅសល់បេក្ខជនជានារី២នាក់ប៉ុណ្ណោះ
08/07/2016 07:06
(VOVworld) - ចក្រភពអង់គ្លេសនឹងមាននាយកដ្ឋមន្រ្តី ជាស្ត្រីយ៉ាងពិតប្រាកដក្រោយពីបេក្ខជនជាបុរសតែ មួយគត់គឺរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Michael Gove ត្រូវបានបោះបង់ដោយសារទទួលបានការគាំទ្រតិច តួច។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រី Theresa May (ស្ដាំ)និងអនុរដ្ឋមន្រ្តីក្រសួងថាមពលនិ បម្រែបម្រួលអាកាសធាតុលោកស្រី Andrea Leadsom (រូបថត៖EPA/TTXVN) (VOVworld) - ចក្រភពអង់គ្លេសនឹងមាននាយកដ្ឋមន្រ្តីជាស្ត្រីយ៉ាងពិតប្រាកដ ក្រោយ ពីបេក្ខជនជាបុរសតែមួយគត់គឺរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Michael Gove ត្រូវបាន បោះបង់ដោយសារទទួលបានការគាំទ្រតិចតួច។នៅវង់បោះឆ្នោត ទី២របស់សមា ជិកសភានៃគណៈបក្សអភិរក្សកាន់អំណាចដែលបានប្រព្រឹត្តទៅ នាថ្ងៃទី៧ កក្កដា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកស្រី Theresa May បន្តដណ្ដើម បានជ័យជំនះច្រើន លើសលប់ដោយទទួលបានសម្លេងគាំទ្រចំនួន១៩៩។អនុរដ្ឋមន្រ្តីក្រសួងថាមពល និបម្រែបម្រួលអាកាសធាតុលោកស្រី Andrea Leadsom ឈរលំដាប់ថ្នាក់ទី២ដោយ ទទួលបានសម្លេងគាំទ្រចំនួន៨៤ ខណៈដែលលោក Gove ទទួលបានសម្លេងចំនួន ៤៦តែប៉ុណ្ណោះ។ លទ្ធផលនៃការបោះឆ្នោតនាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេសនឹងបានប្រកាសនាថ្ងៃទី ៩ កញ្ញាខាងមុខ បើទោះបីជាកំពុងមានការអំពាវនាវថា ដំណើរការនេះគប្បីបាន ជំរុញលឿនជាងមុន ក្រោយពីអង់គ្លេសសំរេចចាកចេញពីសហភាពអឺរ៉ុប ហើយ ចាំបាច់ត្រូវមានអ្នកដឹកនាំដើម្បីដោះស្រាយបញ្ហានេះ៕
Related






