VOV WorldVOV World
ការប្រយុទ្ធបន្តកើតមានឡើងនៅខ្សែព្រំដែនប៉ាគីស្ថាន-ឥណ្ឌា
01/11/2016 08:54
(VOVworld) - នាថ្ងៃទី៣១ តុលា ប៉ាគីស្ថានបានចោទ ប្រកាន់ឥណ្ឌាពីអំពើបាញ់កាំភ្លើងទៅលើតំបន់ Nakyal នៅតាមខ្សែព្រំដែនកុងត្រូល (LoC) នៅតំបន់ជំលោះ Kashmir បណ្ដាលឲ្យជនស៊ីវិល៤នាក់ស្លាប់និង៦នាក់ ទៀតរងរបួស។
ការប្រយុទ្ធបន្តកើតមានឡើងនៅខ្សែព្រំដែនប៉ាគីស្ថាន-ឥណ្ឌា
(VOVworld) - នាថ្ងៃទី៣១ តុលា ប៉ាគីស្ថានបានចោទប្រកាន់ឥណ្ឌាពីអំពើបាញ់ កាំភ្លើងទៅលើតំបន់ Nakyal នៅតាមខ្សែព្រំដែនកុងត្រូល (LoC) នៅតំបន់ជំលោះ Kashmir បណ្ដាលឲ្យជនស៊ីវិល៤នាក់ស្លាប់និង៦នាក់ទៀតរងរបួស។មជ្ឈដ្ឋានមន្ត្រី ប៉ាគីស្ថានឲ្យដឹងថា​​ នេះជាករណីបាញ់តទល់ថ្មីបំផុតក្នុងចំណោមករណីប្រហាក់ ប្រហែលជាច្រើន ដែលកើតមានឡើងនៅតំបន់ជំលោះ Kashmir បណ្ដាលឲ្យភាព តានតឹងរវាងប្រទេសជិតខាងទាំងពីរនេះមិនមានការបន្ធូរស្រាលណាមួយនាពេល កន្លងមកនោះឡើយ។ក្នុងនោះ ធ្ងន់ធ្ងរបំផុតគឺករណីវាយប្រហារ ទៅលើមូលដ្ឋាន សឹកមួយរបស់ឥណ្ឌានៅ Baramulla ប៉ែកខាងជើងតំបន់ Kashmir កាលពីខែកញ្ញា កន្លងទៅ ដែលបណ្ដាលឲ្យទាហានឥណ្ឌា១៩នាក់ ស្លាប់៕