ការបត្យាប័នមេជួញដូរមនុស្សទៅអ៊ីតាលីដើម្បីធ្វើការស៊ើបអង្គេត
09/06/2016 10:04
(VOVworld) – Mered Yehdego Medhane អាយុ ៣៥ ឆ្នាំ ប្រជាពលរដ្ឋប្រទេស Eritrea ត្រូវបានចាត់ទុកជាមេជួញ ដូរមនុស្សគ្រោះថ្នាក់បំផុតលើពិភពលោកដែលទើបនឹង ចាប់ឃុំខ្លួន នៅសូដង់តាមបទបញ្ជាតាមចាប់ខ្លួនអន្តរជាតិ។
ការបត្យាប័នមេជួញដូរមនុស្សទៅអ៊ីតាលីដើម្បីធ្វើការស៊ើបអង្គេត (Image: VNA) (VOVworld) – Mered Yehdego Medhane អាយុ ៣៥ ឆ្នាំ ប្រជាពលរដ្ឋប្រទេស Eritrea ត្រូវបានចាត់ទុកជាមេជួញដូរមនុស្សគ្រោះថ្នាក់បំផុតលើពិភពលោក ដែលទើបនឹងចាប់ឃុំខ្លួន នៅសូដង់តាមបទបញ្ជាតាមចាប់ខ្លួនអន្តរជាតិ។ នាយប់ថ្ងៃទី ៧ មិថុនា Medhane ត្រូវបានបត្យាប័នទៅអ៊ីតាលីដើម្បីបំរើឲ្យការ ស៊ើបអង្គេត។ ស្ថាប័រដ្ឋអជ្ញាទីក្រុង Palermo នៅកោះ Sicily ប៉ែកខាងត្បូង អ៊ីតាលី បានដំណើរការស៊ើបអង្គេតអំពីសកម្មភាពរំលោភច្បាប់នៃ Medhane និងជនសមគំនិតមួយនាក់ទៀតជាជនជាតិ Ethioptia។ មុខសញ្ញានេះត្រូវបាន ចោទប្រកាន់ពីបទរៀបចំនាំមនុស្សឆ្លងកាត់ព្រំដែនខុសច្បាប់តាមផ្លូវសមុទ្រ ទៅអឺរ៉ុបក៏ដូចជាបទប្រព្រឹត្តមិនធ្វើទារុណកម្មលើអតិថិជនជាជនរងគ្រោះ» របស់ពួកគេ។ ក្រុមជនល្មើសនេះត្រូវទទួលខុសត្រូវផ្ទាល់ក្នុងការលិចទូកនាថ្ងៃ ទី ៣ តុលា ឆ្នាំ ២០១៣ នៅកោះ Lampedusa ប៉ែកខាងត្បូងអ៊ីតាលី ដែលធ្វើ ឲ្យមនុស្សចំនួន ២៦៦ នាក់ត្រូវស្លាប់៕
Related






