VOV WorldVOV World
ការអំពាវនាវអត់ធ្មត់ចំពោះព័ត៌មានទស្សនាបវដ្តី “Charlie Hebdo” អាចផ្សាយគំនូរសំណើចស្តីអំពីអ្នកទស្សន៍ទាយ
14/01/2015 08:33
(VOVworld) – នាថ្ងៃទី ១៣ មករា ក្រុមប្រឹក្សាឥស្លាមបារាំង បានអំពាវនាវឲ្យជនឥស្លាម ទាំងមូលអត់ធ្មត់ក្នុងកាលៈទេសៈ មានព័ត៌មានស្តីអំពីការដែលទស្សនាវដ្តី “Charlie Hebdo” អាចពុម្ពផ្សាយគំនូរសំណើចស្តីពីអ្នកទស្សន៍ទាយ Mohammed ក្នុងច្បាប់ ជាបន្ត ថ្ងៃទី ១៤ មករា។
ការអំពាវនាវអត់ធ្មត់ចំពោះព័ត៌មានទស្សនាបវដ្តី “Charlie Hebdo” អាចផ្សាយគំនូរសំណើចស្តីអំពីអ្នកទស្សន៍ទាយ
លើទីស្នាក់ការទស្សនាវដ្តី “Charlie Hebdo” ​(Image: VNA) (VOVworld) – នាថ្ងៃទី ១៣ មករា ក្រុមប្រឹក្សាឥស្លាមបារាំងបានអំពាវនាវឲ្យជនឥស្លាម ទាំងមូលអត់ធ្មត់ក្នុងកាលៈទេសៈមានព័ត៌មានស្តីអំពីការដែលទស្សនាវដ្តី “Charlie Hebdo” អាចពុម្ពផ្សាយគំនូរសំណើចស្តីពីអ្នកទស្សន៍ទាយ Mohammed ក្នុងច្បាប់ ជាបន្ត ថ្ងៃទី ១៤ មករា។ សេចក្តីថ្លែងការរួមរបស់ក្រុមប្រឹក្សារឥស្លាមនិងសម្ព័ន្ធសមាគម ជនឥស្លាមនៅបារាំងបានសង្កត់ធ្ងន់ថា៖ ជនឥស្លាមត្រូវអត់ធ្មត់និងជៀសវៀងរាល់ សកម្មភាពហួសកំរិត។ សេចក្តីថ្លែងការនេះត្រូវបាននាំចេញបន្ទាប់ពីកាសែត “Liberation” បានចុះផ្សាយលើគេហទំព័ររបស់ខ្លួនរូបភាពដែលត្រូវបានចាត់ទុកចំណុះ ទស្សនាវដ្តី “Charlie Hebdo” ច្បាប់ថ្ងៃទី ១៤ មករា ដោយមានគំនូសំណើចរបស់ អ្នកទស្សន៍ទាយ Mohammed។ ក្នុងព្រឹត្តិការណ៍ផ្សេងទៀត នាថ្ងៃដដែល បណ្ដារដ្ឋអជ្ញា Bulgaria បាន ប្រកាសថា៖ មុខសញ្ញាជាជនបារាំងដែលត្រូវបានចាប់ខ្លួន នាថ្ងៃទី ១ មករានៅប្រទេស នេះក្នុងការខំប្រឹងប្រែងរត់រួចគេចខ្លួនទៅទួគីបានទាក់ទង់ជាមួយ បណ្ដាជនដៃដល់ ក្នុងការបាញ់ប្រហារទៅលើទីស្នាក់ការទស្សនាបដ្តី “Charlie Hebdo” នាសប្តាហ៍មុននៅ ទីក្រុងប៉ារីស៕