VOV WorldVOV World
ការសន្ទនាផ្សព្វផ្សាយបរិយាកាសវិនិយោគវៀតណាមនៅអាល្លឺម៉ង់
20/05/2015 09:16
Vovworld-ក្នុងក្របខ័ណ្ឌសប្ដាហ៍អាស៊ី-ប៉ាស៊ីហ្វិកដែល កំពុងប្រព្រឹត្តទៅនៅ​រដ្ឋធានីបែកឡាំងរបស់អាល្លឺម៉ង់
ការសន្ទនាផ្សព្វផ្សាយបរិយាកាសវិនិយោគវៀតណាមនៅអាល្លឺម៉ង់
ការសន្ទនាផ្សព្វផ្សាយបរិយាកាសវិនិយោគវៀតណាមនៅអាល្លឺម៉ង់ (messe-berlin.de)         Vovworld-ក្នុងក្របខ័ណ្ឌសប្ដាហ៍អាស៊ី-ប៉ាស៊ីហ្វិកដែលកំពុងប្រព្រឹត្តទៅនៅ​ រដ្ឋធានីបែកឡាំងរបស់អាល្លឺម៉ង់ ស្ថានទូតវៀតណាមបានរៀបចំការសន្ទនា វៀត ​ណាម-ទីកន្លែងមកដល់របស់អង្គភាពអាជីវកម្មអាល្លឺម៉ង់ សំដៅផ្សព្វផ្សាយអំពី ទឹកដី​និង​បរិយាកាសវិនិយោគនៅវៀតណាមចំពោះអង្គភាពអាជីវកម្មអាល្លឺម៉ង់ ក៏ដូចជា​អង្គភាពអាជីវកម្មវៀតណាមនៅអាល្លឺម៉ង់។​ នៅការសន្ទនានេះ​អនុរដ្ឋមន្ត្រី ក្រសួង​ឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានអះអាងនូវ ទំនាក់​ទំនងរវាងអាល្លឺម៉ង់និងវៀតណាមបានឆ្លងកាត់ដំណាក់កាលមួយជាបុព្វបទ និង​មូលដ្ឋានសំរាប់បង្កើតជំហានលោតផ្លោះដូចក្នុងដំណាក់កាលបច្ចុប្បន្ន។ លោក បានឲ្យដឹងថា នឹង​មានការពង្រីកក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង អាល្លឺម៉ង់ក៏ដូចជាដៃគូផ្សេងៗក្នុង EU នាពេលខាងមុខ។ ការដែលវៀតណាមបន្ត សុក្រិដ្ឋបែបបទ​រដ្ឋបាល​ក្របខ័ណ្ឌគតិយុត្តិវិនិយោគអាជីវកម្មនឹងបើកចេញឱកាស ដ៏ធំធេងសំរាប់​អង្គភាពអាជីវកម្មអាល្លឺម៉ង់ ពិសេសគឺក្នុងវិស័យបង្រៀនវិជ្ជាជីវៈផ្ទេរ ប្រគល់​បច្ចេកវិទ្យាបណ្ដុះបណ្ដាលអភិវឌ្ឍន៍ប្រភពធនធានមនុស្ស៕

More