ការសន្ទនាយុទ្ធសាស្ត្រអាមេរិក-អេហ្ស៊ីប
03/08/2015 07:14
(VOVworld) – នាថ្ងៃទី ២ សីហា រដ្ឋមន្ត្រីការបរទេស អាមេរិក លោក John Kerry ដែលកំពុងបំពេញទស្សនកិច្ច នៅអេហ្ស៊ីបនិងសមភាគីប្រទេសម្ចាស់ផ្ទះ លោក Sameh Shukri បានធ្វើសហអធិបតីការសន្ទនាយុទ្ធសាស្ត្រជា លើកដំបូងរវាង ប្រទេសទាំងពីរចាប់តាំងពីឆ្នាំ ២០០៩។

ការសន្ទនាយុទ្ធសាស្ត្រអាមេរិក-អេហ្ស៊ីប (Image: VNA) (VOVworld) – នាថ្ងៃទី ២ សីហា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry ដែលកំពុងបំពេញទស្សនកិច្ចនៅអេហ្ស៊ីបនិងសមភាគីប្រទេសម្ចាស់ផ្ទះ លោក Sameh Shukri បានធ្វើសហអធិបតីការសន្ទនាយុទ្ធសាស្ត្រជាលើកដំបូងរវាង ប្រទេសទាំងពីរចាប់តាំងពីឆ្នាំ ២០០៩។ ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយ សមភាគីអេហ្ស៊ីបរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានប្រកាស ថា៖ អាមេរិកនិងអេហ្ស៊ីបកំពុងវិលត្រឡប់មក “គ្រឹះស្ថានរឹងមាំ” ក្នុងទំនាក់ទំនង ទ្វេភគីដោយមិនអើពើដល់ភាពតានតឹងនិងការព្រួយបារម្ភអំពីសិទ្ធិមនុស្ស ឡើយ។ លោក John Kerry បានអះអាងដែរថា៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលទើបនឹងទទួលបានរវាងអ៊ីរ៉ង់និងក្រុម P5+1 ចូលជាធូរមាននឹងជួយឧបត្ថម្ភ អេហ្ស៊ីបនិងប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ារមានសុវត្ថភាពថែមទៀត។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាហ្ស៊ីប លោក Sameh Shukri បានឲ្យដឹងថា៖ អេហ្ស៊ីបគ្មាន ការខ្វែងគំនិតធំណាមួយជាមួយអាមេរិកទេ ប៉ុន្តែ នៅមានភាពខុសប្លែកគ្នាក្នុង ទស្សនៈអំពីបញ្ហាមួយចំនួន។ នាថ្ងៃទី ៣ សីហា លោក John Kerry បានទៅបំពេញ ទស្សនកិច្ចនៅកាតានិងប្រទេសអាស៊ីអាគ្នេយចំនួន ៣ រួមមាន វៀតណាម សឹង្ហបុរីនិងម៉ាឡេស៊ី៕
Related






