ការតាំងពិពណ៌រគំនូរផ្កាដោយដីរវាងវៀតណាមនិងកូរ៉េខាងត្បូង
06/05/2016 06:59
(VOVworld) – នារសៀលថ្ងៃទី ៥ ឧសភា នៅទីក្រុងហាណូយ មជ្ឈមណ្ឌល វប្បធម៌កូរ៉េខាងត្បូងបានបើកការតាំងពិពណ៌រ «គំនូរផ្កាដោយដីវៀតណាម-កូរ៉េ ខាងត្បូង» របស់វិចិត្រការិនី Huong Thuy។
ការតាំងពិពណ៌រគំនូរផ្កាដោយដីរវាងវៀតណាមនិងកូរ៉េខាងត្បូង (Image: VOV) (VOVworld) – នារសៀលថ្ងៃទី ៥ ឧសភា នៅទីក្រុងហាណូយ មជ្ឈមណ្ឌល វប្បធម៌កូរ៉េខាងត្បូងបានបើកការតាំងពិពណ៌រ «គំនូរផ្កាដោយដីវៀតណាម -កូរ៉េ ខាងត្បូង» របស់វិចិត្រការិនី Huong Thuy។ ការតាំងពិពណ៌ររួមមាន គំនូរផ្កាដោយ ដីគ្រប់ប្រភេទចំនួន ២៧ ផ្ទាំងដោយមានទ្រង់ទ្រាយសម្បូរបែប។ វិចិត្រការិនី Huong Thuy បានឲ្យដឹងថា៖ «ខ្ញុំឃើញថា៖ រវាងវៀតណាមនិងកូរ៉េខាងត្បូងមានចរិតលក្ខណៈដូចគ្នា ខាងវប្បធម៌និងទេសភាពធម្មជាតិ។ ទិដ្ឋភាពនៅកូរ៉េខាងត្បូងនិងវៀតណាម ស្អាត អស្ចារ្យណាស់។ ខ្ញុំមានគោលបំណងថា៖ វៀតណាមនិងកូរ៉េខាងត្បូងសហ ប្រតិ បត្តិការថែមទៀត ហើយខ្ញុំចង់បង្ហាញភាពស្រស់ស្អាតរបស់ប្រទេសទាំង ពីរ។ នៅការ តាំងពិពណ៌រលើកនេះ ១/៣ គឺទេសភាពរបស់វៀតណាម ១/៣ គឺទេសភាពរបស់ កូរ៉េខាងត្បូង នៅសល់ពីនោះលគឺគំនូរទិដ្ឋភាពរួម៕»
Related






