ការតាំងពិពណ៌ស្តីពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa នៅជប៉ុន
31/10/2016 07:04
(VOVworld) – ក្នុងក្របខ័ណ្ឌពិធីបុណ្យវៀតណាមនៅ ខេត្ត Kanagawa ប្រទេស ជប៉ុន ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៨ ដល់ទី ៣០ តុលា ការតាំងពិពណ៌ ឯកសាររូបថតស្តីពីអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa ត្រូវបាន រៀបចំឡើង។

ការតាំងពិពណ៌ស្តីពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa នៅជប៉ុន (VNA) (VOVworld) – ក្នុងក្របខ័ណ្ឌពិធីបុណ្យវៀតណាមនៅខេត្ត Kanagawa ប្រទេស ជប៉ុន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ទី ៣០ តុលា ការតាំងពិពណ៌ ឯកសាររូបថតស្តីពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ត្រូវបានរៀបចំឡើង។ បណ្ដាឯកសារនិងរូបថតដែលត្រូវបាន បង្ហាញគឺស្តីពីប្រធានបទស្នូលចំនួន៤រួមមាន៖ឯកសារប្រវត្តិសាស្ត្រអះអាងនូវ អធិ បតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa រូបថត អំពីការដែលចិនកសាងខុសច្បាប់កោះសិប្បនិម្មិនិងការជំរុញយោធា ភាវូបនីយកម្មលើប្រជុំកោះរបស់វៀតណាមដែលចិនទន្ទ្រានកាន់កាប់ខុសច្បាប់ ចលនានៃ សហគមន៍ជនវៀតណាមនៅឯបរទេសប្រឆាំងជំទាស់សកម្មភាព ខុសច្បាប់របស់ ចិននៅសមុទ្រខាងកើតនិងបណ្ដារូបថតស្តីពីសកម្មភាពសហ ប្រតិបត្តិការ អន្តរជាតិដើម្បីធានាសេរីភាពសន្តិសុខនាវាចរណ៍នៅសមុទ្រខាង កើត។ នេះគឺជា លើកទី ២ ដែលសមាគមជនវៀតណាមនៅជប៉ុនរៀបចំឡើង ការតាំងពិពណ៌ ឯកសាររូបថតស្តីពីសមុទ្រខាងកើតដោយមានគោលបំណង ចង់ឲ្យប្រជាពល រដ្ឋជប៉ុននិងមិត្តភ័ក្តអន្តរជាតិកាន់តែច្រើនថែមទៀតយល់ ច្បាស់អំពីអធិបតេយ្យ ភាពនិងបូរណភាពដែនដីរបស់វៀតណាមចំពោះប្រជុំ កោះ Hoang Sa និង Truong Sa៕
Related






