VOV WorldVOV World
ការតាំងពិព័រណ៍ “Hoang Sa, Truong Sa ជារបស់វៀតណាម-ភស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្ត”
14/01/2016 10:31
(VOVworld)- ការតាំងពិព័រណ៍ “Hoang Sa, Truong Sa ជារបស់វៀតណាម-ភស្តុតាងប្រវត្តិ សាស្ត្រនិងគតិយុត្ត” បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី
ការតាំងពិព័រណ៍ “Hoang Sa, Truong Sa ជារបស់វៀតណាម-ភស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្ត”
ទិដ្ឋភាពនៃពិធី (VOVworld)- ការតាំងពិព័រណ៍ “Hoang Sa, Truong Sa ជារបស់វៀតណាម-ភស្តុតាង ប្រវត្តិ សាស្ត្រនិងគតិយុត្ត” បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី ១៨ មករានៅ ទីក្រុង Lang Son (ភាគខាងជើងវៀតណាម)។ ឯកសារនិងវត្ថុដែលបាន តាំងបង្ហាញ នៅពិព័រណ៌លើកនេះជាផ្នែកមួយនៃភស្តុតាងប្រវត្តិសាស្ត្រ និងគតិយុត្តិដែលប្រមូល បានក្នុងប្រទេសនិងបណ្តាប្រទេសលើពិភពលោក ក្នុងនោះមានប្រទេសចិនផងដែរ បានរួមចំណែកបញ្ជាក់នូវអធិបតេយ្យភាពរបស់វៀត ណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ ការតាំងពិព័រណ៌នេះ សំដៅ លើកកំពស់ស្មារតីសាមគ្គី មនសិការ ក្នុងការទទួលខុសត្រូវរបស់ប្រជាជនទូទាំង ប្រទេស អណិកជនវៀតណាមនៅ ឯបរទេសក្នុងកិច្ចការពារអធិបតេយ្យភាពកោះ សមុទ្ររបស់មាតុប្រទេស។ ព្រមទាំង ជួយឲ្យមិត្តភក្តិអន្តរជាតិ ក្នុងនោះមានទាំង ប្រជាជនចិន​ យល់ច្បាស់ការពិតនៃប្រវត្ សាស្ត្រ និងយល់ដឹងនូវបំណងប្រាថ្នា ស្របច្បាប់របស់ប្រជាជនវៀតណាម ក្នុងការរក្សា សន្តិភាព ស្ថិរភាពនៅសមុទ្រ ខាងកើតនិងក្នុងតំបន់ដើម្បីអភិវឌ្ឍប្រទេសជាតិ៕