ការតាំងពិព័រណ៍អន្តរជាតិផ្នែកសុខាភិបាលនិងឱសថវៀតណាមលើកទី២២
13/05/2015 10:03
(VOVworld) - នាព្រឹកថ្ងៃទី១៣ ឧសភា នៅរដ្ឋធានី ហាណូយ ក្រសួងសុខាភិបាល វៀតណាមបានរៀបចំ ពិធីបើកនៃតាំងពិព័រណ៍អន្តរជាតិផ្នែកសុខាភិបាលនិង ឱសថវៀតណាមលើកទី២២។

បណ្ដាផលិតផលបច្ចេកវិទ្យាថ្មីបំផុតត្រូវបានឧទ្ទេសនាមនៅក្នុងតាំងពិព័រណ៍នេះ (VOVworld) - នាព្រឹកថ្ងៃទី១៣ ឧសភា នៅរដ្ឋធានីហាណូយ ក្រសួងសុខាភិបាល វៀតណាមបានរៀបចំពិធីបើកនៃតាំងពិព័រណ៍អន្តរជាតិផ្នែកសុខាភិបាលនិងឱសថ វៀតណាមលើកទី២២។នេះជាតាំងពិព័រណ៍ជំនាញមានកិត្យានុភាព ដែល សំដៅ ផ្សព្វផ្សាយ ឧទ្ទេសនាមបណ្ដាផលិតផល ទំនិញវិជ្ជមាននិងជាក់ស្ដែង ចំពោះអង្គ ភាពអាជីវកម្មនានាដែលធ្វើសកម្មភាពក្នុងវិស័យសុខាភិបាលនិង ឱសថ។ការតាំង ពិព័រណ៍ឆ្នាំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ទី១៦ ឧសភា ទាក់ទាញការចូល រួមរបស់ស្ដង់ទំនិញចំនួន៤៥០មកពីប្រទេសនិងតំបន់ដែនដី ចំនួន៣០។ការតាំង ពិព័រណ៍នេះបានឧទ្ទេសនាមរាល់ការរីកចំរើន សមិទ្ធិថ្មីបំផុតនៃផ្នែកសុខាភិបាលនិង ឱសថវៀតណាមនិងពិភពលោក ឃោសនាអំពីការផ្ដួចផ្ដើមគំនិត គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋស្ដីពីការងារសុខាភិបាលដូចជាបង្ការ ប្រឆាំងអាសន្នរោគ ពិនិត្យនិងព្យាបាលជំងឺ សុវត្ថិភាពចំណីអាហារ បរិស្ថានសុខា ភិបាលជាដើម៕
Related






