VOV WorldVOV World
ការតាំងពិព័រណ៌រូបថតនិងខ្សែភាពយន្តឯកសារស្ដីពីសហគមន៍អាស៊ាន
15/07/2015 06:40
(VOV)_នាយប់ថ្ងៃទី១៤ កក្កដា នៅខេត្ត Quang Binh ( ភាគកណ្ដាល​វៀត​ណាម) បានប្រព្រឹត្តទៅការតាំងពិព័រណ៍រូបថតនិងខ្សែភាពយន្តឯកសារ ស្ដីពី​សហគមន៍អាស៊ាន។
ការតាំងពិព័រណ៌រូបថតនិងខ្សែភាពយន្តឯកសារស្ដីពីសហគមន៍អាស៊ាន
ការតាំងពិព័រណ៌រូបថតនិងខ្សែភាពយន្តឯកសារស្ដីពីសហគមន៍អាស៊ាន (VOV)_នាយប់ថ្ងៃទី១៤ កក្កដា នៅខេត្ត Quang Binh ( ភាគកណ្ដាល​វៀត​ណាម ) បានប្រព្រឹត្តទៅការតាំងពិព័រណ៍រូបថតនិងខ្សែភាពយន្តឯកសារ ស្ដីពី​សហគមន៍ អាស៊ាន។ ការតាំងពិព័រណ៌នេះបានឧទ្ទេសនាមវណ្ណកម្មរូបថតចំនួន​២០០ និងខ្សែ ភាពយន្តឯកសារចំនួន៥០ ​ស្ដីពី៖ ភាពស្រស់ស្អាតរបស់ទឹកដី មនុស្ស​ វប្បធម៌​នៃ បណ្ដាប្រទេសអាស៊ាន។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងព័ត៍មាន​និងផ្សព្វ ផ្សាយវៀតណាម លោក Truong Minh Tuan បានអោយដឹងថា៖           “មកដល់ជាមួយការតាំងពិព័រណ៌នេះ យើងនឹងយល់ដឹងច្បាស់ជាងទៀត អំពី​វប្បធម៌​ មនុស្ស និងបរិស្ថាននៃបណ្ដាប្រទេសអាស៊ាន។ តាមនោះ បង្កលក្ខ ណះសំរាប់​ប្រជាជាតិខិតជិតមកគ្នាជាង ដើម្បីខឿនវប្បធម៌អាស៊ានមួយពហុ បែបនិងឯកភាព។”           ការតាំងពិព័រណ៌នេះនឹងអូសបន្លាយដល់ថ្ងៃទី១៧កក្កដាឆ្នាំ២០១៥៕