VOV WorldVOV World
ការត្រួតពិនិត្យការងារត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ APEC នៅទីក្រុង Da Nang
30/07/2016 08:37
(VOVwolrd) – នាព្រឹកថ្ងៃទី ៣០ កក្កដា ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Pham Binh Minh ដែលដឹកនាំ ក្រុមការងាររដ្ឋាភិបាល បានជួបធ្វើការ ជាមួយគណៈកម្មា ធិការប្រជាជនទីក្រុង Da Nang ភាគកណ្ដាលវៀតណាម ស្តីពី ស្ថានភាពប្រើប្រាស់ប្រភពទុន ODA ការងារកិច្ច ការបរទេសនិងការត្រៀមរៀបចំ ឲ្យសប្តាហ៍ជាន់ខ្ពស់ APEC 2017។
ការត្រួតពិនិត្យការងារត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ APEC នៅទីក្រុង Da Nang
ការត្រួតពិនិត្យការងារត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ APEC នៅទីក្រុង Da Nang (VNA) (VOVwolrd) – នាព្រឹកថ្ងៃទី ៣០ កក្កដា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម  លោក Pham Binh Minh ដែលដឹកនាំក្រុមការងាររដ្ឋាភិបាល បានជួបធ្វើការ ជាមួយគណៈកម្មាធិការប្រជាជនទីក្រុង  Da Nang ភាគកណ្ដាលវៀតណាម ស្តីពី  ស្ថានភាពប្រើប្រាស់ប្រភពទុន ODA ការងារកិច្ចការបរទេសនិងការត្រៀម រៀបចំ ឲ្យសប្តាហ៍ជាន់ខ្ពស់ APEC 2017។ ថ្លែងមតិនទៅជំនួបធ្វើការនេះ ឧបនាយក រដ្ឋមន្ត្រី Pham Binh Minh បានលើកច្បាស់ថា៖​         «ចំពោះ APEC ឆ្នាំ ២០១៧ ឱកាសធំជាងគឺការទាក់ទាញការវិនិយោគ ការជំរុញពាណិជ្ជកម្មនិងទេសចរណ៍។ ខ្ញុំស្នើរថា៖ ទីក្រុង Da Nang​ គប្បីឆ្លៀត  យកឱកាសនេះដើម្បីមានផែនការផ្សព្វផ្សាយ ជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច​ក្នុង ពេល ប្រព្រឹត្តទៅសប្តាហ៍ APEC។»         ស្តីពីការប្រើប្រាស់ប្រភពទុន ODA ឧបនាយករដ្ឋមន្ត្រី Pham Binh Minh  បានចាត់ទុកថា៖ ទីក្រុង Da Nang​ មានបទពិសោធន៍ល្អគឺបង្កើតបានក្រុម ប្រឹក្សា គ្រប់គ្រងគំរោងការនិងប្រភពទុនប្រកបដោយប្រសិទ្ធភាព។ ពីនោះ ទីក្រុង Da Nang​ បន្តស្រាវជ្រាវ ផ្តល់មតិសំរាប់រដ្ឋាភិបាលដើម្បីដាក់ចេញ យន្តការ ប្រើប្រាស់ប្រភពទុន ODA នាពេលខាងមុខ៕