VOV WorldVOV World
ការវាយប្រហារអត្តឃាតជាបន្តបន្ទាប់នៅភាគកណ្ដាលស៊ីរីបណ្ដាលឲ្យមនុស្សស្លាប់និងរបួសជាង១២០នាក់
27/01/2016 07:21
(VOVworld) - សារព័ត៌មានជាតិស៊ីរីនាថ្ងៃទី២៦ មករា បានចុះផ្សាយអំពីការវាយប្រហារដោយគ្រាប់បែកជា បន្តបន្ទាប់តម្រង់ទៅលើប៉ូស្តិ៍ត្រួតពិនិត្យរបស់កងទ័ព ប្រទេសនេះនៅខេត្ត Homs ភាគកណ្ដាលស៊ីរី បណ្ដាល ឲ្យមនុស្សយ៉ាងហោចណាស់២២នាក់ស្លាប់និង១០០នាក់ទៀតរងរបួស។
ការវាយប្រហារអត្តឃាតជាបន្តបន្ទាប់នៅភាគកណ្ដាលស៊ីរីបណ្ដាលឲ្យមនុស្សស្លាប់និងរបួសជាង១២០នាក់
កន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកនៅខេត្ត Homs នាខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ (រូបថត៖AFP/TTXVN) (VOVworld) - សារព័ត៌មានជាតិស៊ីរីនាថ្ងៃទី២៦ មករា បានចុះផ្សាយអំពីការវាយ ប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់តម្រង់ទៅលើប៉ូស្តិ៍ត្រួតពិនិត្យរបស់កងទ័ព ប្រទេសនេះនៅខេត្ត Homs ភាគកណ្ដាលស៊ីរី បណ្ដាលឲ្យមនុស្សយ៉ាងហោច ណាស់២២នាក់ស្លាប់និង១០០នាក់ទៀតរងរបួស។ក្នុងចំណោមមនុស្សស្លាប់មាន ទាហានរដ្ឋាភិបាលចំនួន១៣នាក់។ស្រុក Al-Zahraa នៅខេត្ត Homs តែងតែជា គោលដៅនៃការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់ ក្នុងនោះមានករណី កើតឡើងនាចុងខែតុលាឆ្នាំ២០១៥កន្លងទៅបណ្ដាលឲ្យមនុស្សចំនួន១៩នាក់ ស្លាប់។ ក្រុមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសធ្លាប់ប្រកាសថា បានដំណើរការវាយ ប្រហារ នានានៅស្រុកនេះ៕