ការវាយប្រហារដោយគ្រាប់បែកនៅភាគកណ្ដាល Nigeria ធ្វើឲ្យមនុស្ស ចំនួន ៤៤ នាក់ត្រូវស្លាប់
07/07/2015 08:08
(VOVworld) – នាថ្ងៃទី ៦ កក្កដា ការវាយប្រហារដោយ គ្រាប់បែកចំនួន ២ បានកើតមានឡើងនៅទីក្រុង Jos រដ្ឋ Plateau ភាគកណ្ដាល Nigeria ដែលធ្វើឲ្យ មនុស្សចំនួន ៤៤ នាក់ត្រូវស្លាប់និងប្រមាណចំនួន ៥០ នាក់ទៀតរងបួស។

ការវាយប្រហារដោយគ្រាប់បែកនៅភាគកណ្ដាល Nigeria ធ្វើឲ្យមនុស្ស ចំនួន ៤៤ នាក់ត្រូវស្លាប់ (Image: VNA) (VOVworld) – នាថ្ងៃទី ៦ កក្កដា ការវាយប្រហារដោយគ្រាប់បែកចំនួន ២ បានកើតមានឡើងនៅទីក្រុង Jos រដ្ឋ Plateau ភាគកណ្ដាល Nigeria ដែល ធ្វើឲ្យ មនុស្សចំនួន ៤៤ នាក់ត្រូវស្លាប់និងប្រមាណចំនួន ៥០ នាក់ទៀត រងបួស។ ក្រុមពួកឧទ្ទាមឥស្លាម Boko Haram ត្រូវបានសង្ស័យឈរនៅ ខាងក្រោយការវាយប្រហារដ៏បង្ហូរឈាមនេះ។ នាបច្ចុប្បន្ន គ្មានបុគ្គល ឬអង្គការណាមួយទទួលខុសត្រូវដំណើរការវាយប្រហារពោលខាងលើ នៅឡើយ។ ប៉ុន្តែ ទីក្រុង Jos ជានិច្ចកាលជាទិសដៅវាយប្រហាររបស់ ក្រុមពួកឧទ្ទាម Boka Haram ក្នុងរយៈពេលកន្លងទៅ៕
Related
More




