VOV WorldVOV World
ការវាយប្រហារដោយគ្រាប់បែកនៅឥណ្ឌូនេស៊ីបណ្ដាលឲ្យមនុស្សជាច្រើនស្លាប់និងរងរបួស
14/01/2016 10:22
(VOVworld) – ការវាយប្រហារដោយគ្រាប់បែកនិង កាំភ្លើងជាបន្តបន្ទាប់នៅរដ្ឋធានីហ្សាកាតារបស់ឥណ្ឌូ នេស៊ី នាថ្ងៃទី១៤ មករា បានបណ្ដាលឲ្យមនុស្សយ៉ាង ហោចណាស់៧នាក់ស្លាប់ រួមមានពលរដ្ឋចំនួន២ នាក់ក្នុងនោះមានពលរដ្ឋហូល្លង់១នាក់ និងមុខសញ្ញាធ្វើការវាយប្រហារចំនួន៥នាក់ទៀត
ការវាយប្រហារដោយគ្រាប់បែកនៅឥណ្ឌូនេស៊ីបណ្ដាលឲ្យមនុស្សជាច្រើនស្លាប់និងរងរបួស
ប៉ូលីសឥណ្ឌូនេស៊ីទប់ទល់នឹងក្រុមមុខសញ្ញាធ្វើការវាយប្រហារ (រូបថត៖AFP) (VOVworld) – ការវាយប្រហារដោយគ្រាប់បែកនិងកាំភ្លើងជាបន្តបន្ទាប់នៅរដ្ឋធានី ហ្សាកាតារបស់ឥណ្ឌូនេស៊ី នាថ្ងៃទី១៤ មករា បានបណ្ដាលឲ្យមនុស្សយ៉ាងហោច ណាស់៧នាក់ស្លាប់ រួមមានពលរដ្ឋចំនួន២នាក់ក្នុងនោះមានពលរដ្ឋហូល្លង់១នាក់ និងមុខសញ្ញាធ្វើការវាយប្រហារចំនួន៥នាក់ទៀត។ក្រៅពីនោះ មនុស្សចំនួន២០ នាក់ទៀតត្រូវរងរបួសប្រភពព័ត៌មាននានាបានឲ្យដឹងថា មុខសញ្ញាមួយក្រុមដែល មិន ទាន់ស្គាល់អត្តសញ្ញាណបានអនុវត្តការវាយប្រហារដោយគ្រាប់បែកនៅខាង មុខខ្លោងទ្វារនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម Sarinah និងប៉ូស្តិ៍ប៉ូលីសនៅជិតនេះទៀត ផង។ក្រោយពីការផ្ទុះ ព្រមៗគ្នា ការបាញ់គ្នាក៏បានកើតឡើងនៅខាងក្រៅហាង កាហ្វេមួយស្ថិតនៅ មុខមជ្ឈមណ្ឌលពាណិជ្ជកម្ម Sarinah។ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីបានឲ្យដឹងថា គិតរហូតដល់ពេលនេះ មិនមានពលរដ្ឋវៀតណាមណាទទួលរងរបួសក្នុងការផ្ទុះគ្រាប់បែកនិងបាញ់គ្នា ពោលខាងលើ។ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានឲ្យដឹងថា ការវាយប្រហារ ដោយគ្រាប់បែកនៅហ្សាកាតាគឺអំពើភេរវកម្ម៕