VOV WorldVOV World
ការវាយប្រហារដោយផ្ទួនៗគ្នានៅភាគខាងត្បូងប្រទេសថៃ
20/04/2017 11:46
(VOVworld)-នាយប់ថ្ងៃទី១៩មេសា ខេត្តចំនួន៣នៅភាគខាងត្បូងប្រទេសថៃគឺ​ Pattani, Narathiwat និង Songkla បានកើតមានឡើងការវាយប្រហារដោយផ្ទួនៗ គ្នាចំនួន១៣លើក ហើយឧក្រិដ្ឋជនត្រូវបានចាត់ទុក
ការវាយប្រហារដោយផ្ទួនៗគ្នានៅភាគខាងត្បូងប្រទេសថៃ
(VOVworld)-នាយប់ថ្ងៃទី១៩មេសា ខេត្តចំនួន៣នៅភាគខាងត្បូងប្រទេសថៃគឺ​  Pattani, Narathiwat និង Songkla បានកើតមានឡើងការវាយប្រហារដោយផ្ទួនៗ គ្នាចំនួន១៣លើក ហើយឧក្រិដ្ឋជនត្រូវបានចាត់ទុកជាជនឥស្លាមជ្រុលនិយម។  បញ្ជាការដ្ឋានបណ្តាយុទ្ធនាការសន្តិសុខក្នុងស្រុកថៃបានឲ្យដឹងថា ការវាយប្រហារ ពោលខាងលើ ភាគច្រើនជាការបោកគ្រាប់បែកបណ្តាលឱ្យមានអ្នកស្លាប់និង របួស។ មុននោះ ក្នុងពីរថ្ងៃគឺថ្ងៃទី៦និងទី៧មេសា នៅភាគខាងត្បូងប្រទេសនេះ ក៏កើតមាន ឡើងការផ្ទុះគ្រាប់បែកនិងការបំផ្លិចបំផ្លាញ់ដែលមានការត្រៀមជាមុន។ រាល់ការវាយប្រហារ ពោលខាងលើបានកើតឡើងក្នុងកាលៈទេសៈដែលពួកឧទ្ទាម ឥស្លាមបានប្រកាស នាពេលថ្មីៗនេះថា នឹងជម្រុញសកម្មភាពរបស់ខ្លួន ដើម្បីឈាន ដល់គោលដៅប្រ កាសឯករាជ្យ ព្រមទាំងលុបចោលផែនការបង្កើតតំបន់សុវត្ថិភាព ដែលរដ្ឋអំណាច កណ្តាលបាំងកកទើបនឹងប្រកាសនៅបណ្តាខេត្តភាគខាងត្បូង៕