VOV WorldVOV World
ការវាយប្រកហារដោយគ្រាប់បែកនៅអាហ្គានីស្ថានបណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់និងរងរបួស
11/06/2016 08:50
(VOVworld) - មនុស្សយ៉ាងហោចណាស់៣នាក់បាន ស្លាប់និង៥៥នាក់ទៀតរងរបួសក្នុងការវាយប្រហារ ដោយគ្រាប់បែកនាថ្ងៃទី១០ មិថុនា នៅព្រះវិហារ អ៊ីស្លាមមួយនៅខេត្ត Nangarhar ប៉ែកខាងកើតប្រទេស អាហ្គានីស្ថាន។
ការវាយប្រកហារដោយគ្រាប់បែកនៅអាហ្គានីស្ថានបណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់និងរងរបួស
(VOVworld) - មនុស្សយ៉ាងហោចណាស់៣នាក់បានស្លាប់និង៥៥នាក់ទៀតរងរបួស ក្នុងការវាយប្រហារដោយគ្រាប់បែកនាថ្ងៃទី១០ មិថុនា នៅព្រះវិហារអ៊ីស្លាមមួយនៅ ខេត្ត Nangarhar ប៉ែកខាងកើតប្រទេសអាហ្គានីស្ថាន។នៅពេលវេលាកើតមានឡើង ការវាយប្រហារនេះ មានអ៊ីស្លាមសាសនិករាប់រយនាក់កំពុងបួងសួងនៅក្នុងព្រះ វិហារនេះ។នាបច្ចុប្បន្នមិនទាន់មានក្រុមណាដែលទទួលស្គាល់ នៅពីក្រោយរឿង ហេតុពោលខាងលើនៅឡើយ។អស្ថិរភាពបានកើនឡើងនៅអាហ្គានីស្ថានគិតតាំង ពីចុងឆ្នាំ២០១៤មក ក្រោយពីកងកម្លាំងជួយឧបត្ថម្ភសន្តិ សុខអន្តរជាតិដឹកនាំដោយ អាមេរិកនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បញ្ចប់បេសកកម្ម ប្រយុទ្ធនៅទីនេះ ហើយគ្រាន់តែរក្សាទាហានចំនួន១៣ ពាន់នាក់ស្នាក់នៅប្រទេស នេះដើម្បីជួយឧបត្ថម្ភហ្វឹកហ្វឺនកងកម្លាំងសន្តិសុខ អាហ្គានីស្ថានប៉ុណ្ណោះ៕