VOV WorldVOV World
កាសែតឆែកលើកសរសើរគោលនយោបាយសាសនារបស់វៀតណាម
10/10/2016 11:40
(VOVworld) - ក្នុងអត្ថបទសរសេរដែលត្រូវបានចុះ ផ្សាយនាពេលថ្មីៗនេះលើកាសែតអេឡិចត្រូនិក “Parlamentnilisty.cz” របស់សាធារណៈរដ្ឋឆែកនោះ អ្នកកាសែត Pavel Herman វាយតំលៃថា វៀតណាម ជាប្រទេសដែលមានសាសនាដ៏សម្បូរបែប ដោយមានអ្នកកាន់សាសនាប្រមាណ២៤លាននាក់ ពោលគឺស្រូបយក២៧%នៃចំនួនប្រជាជន។
កាសែតឆែកលើកសរសើរគោលនយោបាយសាសនារបស់វៀតណាម
អត្ថបទសរសេរមានចំណងជើងថា "ទស្សនវិជ្ជានិងសាសនានៅវៀតណាម" (រូបថត៖vietnamplus.vn) (VOVworld) - ក្នុងអត្ថបទសរសេរដែលត្រូវបានចុះផ្សាយនាពេលថ្មីៗនេះលើ កាសែតអេឡិចត្រូនិក “Parlamentnilisty.cz” របស់សាធារណៈរដ្ឋឆែកនោះ អ្នកកាសែត  Pavel Herman វាយតំលៃថា វៀតណាមជាប្រទេសដែលមានសាសនាដ៏សម្បូរបែប ដោយមានអ្នកកាន់សាសនាប្រមាណ២៤លាននាក់ ពោលគឺស្រូបយក២៧%នៃ ចំនួនប្រជាជន។ដោយមានភាពសម្បូរបែបក្នុងវិស័យជំនឿសាសនាពោលខាងលើ វៀតណាមត្រូវបានប្រៀបដូចជា “សារៈមន្ទីរសាសនា” របស់ពិភព លោក។ប្រការ នេះបានរួមចំណែកធ្វើឲ្យខឿនវប្បធម៌វៀតណាមក៏សម្បូរបែបនិង វិសេសវិសាល។ រដ្ឋវៀតណាមជានិច្ចកាលអះអាងនូវគោលជំហរ គោល នយោបាយមុនក៏ដូចជា ក្រោយនោះគឺ​គោរព ធានាសិទ្ធិសេរីភាពខាងជំនឿ សាសនា និងសិទ្ធិសេរីភាព គ្មានជំនឿសាសនារបស់ជនរួមជាតិគ្រប់រូប៕