VOV WorldVOV World
កាសែតហុងកុង (ចិន) បញ្ជាក់ថា៖ វៀតណាមទទួលបានផលប្រយោជន៍ជាច្រើនពី TPP
19/10/2015 07:19
(VOVworld) – កាសែត Ming Pao ហុងកុងរបស់ចិនទើប នឹងចុះផ្សាយអត្ថបទ ក្រោមចំណងជើងថា៖ “វៀតណាម ទទួលបានផលប្រយោជន៍ជាច្រើនពីកិច្ចព្រម ព្រៀង TPP” ក្នុងនោះ​លើកច្បាស់ថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេ រីឆ្លងមហា សមុទ្រប៉ាស៊ីហ្វិក (TPP) នឹងនាំមកនូវឱកាស ផលប្រយោជន៍សំរាប់ប្រទេសកំពុង អភិវឌ្ឍន៍ដូចវៀតណាម។
កាសែតហុងកុង (ចិន) បញ្ជាក់ថា៖ វៀតណាមទទួលបានផលប្រយោជន៍ជាច្រើនពី TPP
កាសែតហុងកុង (ចិន) បញ្ជាក់ថា៖ វៀតណាមទទួលបានផលប្រយោជន៍ជាច្រើនពី TPP  (Image: VNA) (VOVworld) – កាសែត Ming Pao ហុងកុងរបស់ចិនទើបនឹងចុះផ្សាយអត្ថបទ ក្រោមចំណងជើងថា៖ “វៀតណាមទទួលបានផលប្រយោជន៍ជាច្រើនពីកិច្ចព្រម ព្រៀង TPP” ក្នុងនោះ​លើកច្បាស់ថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហា  សមុទ្រប៉ាស៊ីហ្វិក (TPP) នឹងនាំមកនូវឱកាសផលប្រយោជន៍សំរាប់ប្រទេសកំពុង  អភិវឌ្ឍន៍ដូចវៀតណាម។ អត្ថបទសរសេរបានវាយតំលៃថា៖ ក្នុងរយៈពេល ១០  ឆ្នាំខាងមុខ  GDP របស់វៀតណាមនឹងកើនបន្ថែម ៣៦ ពាន់លានដុល្លាអាមេរិក អាស្រ័យដោយ TPP។ រួមជាមួយនិន្នាការនោះ ក្រុមហ៊ុនផលិតទំនិញនាំចេញ ជាច្រើននឹងវិនិយោគនៅវៀតណាម។ ជាពិសេស ផ្នែកតម្បាញកាត់ដេររបស់ វៀតណាមនឹងទទួលផលប្រយោជន៍ច្រើនបំផុតដោយសារបណ្ដាប្រទេសចូលរួម  TPP នឹងកាត់បន្ថយពន្ធនាំចូល។ សម្ព័ន្ធក្រុមហ៊ុនអាស៊ីអឺរ៉ុប  (Eurasia Group) បាន ព្យាករណ៍ថា៖ នា ១០ ឆ្នាំ ខាងមុខ តំលៃប្រាក់នាំចេញទំនិញតម្បាញកាត់ដេរនិង ស្បែកជើងរបស់វៀតណាមនឹងបង្កើនបន្ថែម ៥០%។ ក្រៅពីនោះ ផ្នែកជលផល របស់វៀតណាមក៏នឹងអភិវឌ្ឍន៍យ៉ាងខ្លាំងបន្ទាប់ពីកិច្ចព្រមព្រៀង TPP ត្រូវ បានចុះហត្ថលេខាផងដែរ៕​