VOV WorldVOV World
កាសែតជប៉ុនផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន
06/05/2016 10:45
(VOVworld) – នាថ្ងៃទី ៦ ឧសភា ទីភ្នាក់ងារសារព័ត៌មាន ធំៗរបស់ជប៉ុនដូចជាំ NHK Kyodo Mainichi Jiji បាន ផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចនៅ វៀតណាម របស់រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida។
កាសែតជប៉ុនផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន
កាសែតជប៉ុនផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន (Image: VNA) (VOVworld) – នាថ្ងៃទី ៦ ឧសភា ទីភ្នាក់ងារសារព័ត៌មានធំៗរបស់ជប៉ុនដូចជាំ NHK Kyodo Mainichi Jiji បានផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចនៅ វៀតណាមរបស់រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida។ ទីភ្នាក់ងារ សារព័ត៌មាន Kyodo បានឲ្យដឹងថា៖ បន្ទាប់ពីការជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc លោក Kishida បានចូល រួមសន្និសីទកាសែតជូនដំណឹងអំពីលទ្ធផលនៃបណ្ដាជំនួបជាមួយថ្នាក់ដឹកនាំ គ្រប់រូបរបស់វៀតណាម។ ទាក់ទិនដល់សំណួរស្តីពីបញ្ហានៅសមុទ្រខាងកើតដែល ចិន កំពុងបង្កើនយោធូបនីយកម្មនៅតំបន់នេះ លោក Kishida បានសង្កត់ ធ្ងន់ថា៖ ជប៉ុនយល់ដឹងយ៉ាងច្បាស់ថាការផ្លាស់ប្តូរសភាពដើមនៅសមុទ្រខាង កើតដោយឯកតោភាគីគឺជាទង្វើគួរឲ្យព្រួយបារម្មណ៍ចំពោះសហគមន៍អន្តរ ជាតិទាំងមូល​ ហើយការផ្សាយសាររួមរបស់អាស៊ានស្តីពីបញ្ហានេះគឺសំខាន់ណាស់។ ​ ទាក់ទិន ដល់សេចក្តី​អញ្ជើញនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចូលរួមសន្និសីទ បើកទូលាយ G7 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ និងទី ២៧ ឧសភានៅជប៉ុនលោក Kishida បានចាត់ទុកថា៖ នេះគឺជាឱកាស ដើម្បីជប៉ុនក្នុងឋានៈជាប្រទេសប្រធាន G7 ផ្ទៀងស្តាប់ការផ្តើមគំនិតនិង គោលបំណងរបស់វៀតណាមដែលអាចក្លាយទៅជារបៀបវារៈនៅសន្និសីទបើក ទូលាយ G7 លើកនេះ។ ទីភ្នាក់ងារសារព័ត៌មាន  Jiji បានផ្សាយព័ត៌មានអំពី ការចរចារវាងរដ្ឋមន្ត្រីការបរទេស ជប៉ុន លោក Kishida ជាមួយសមភាគី វៀតណាម លោក Pham Binh Minh៕​