កាសែតកូរ៉េខាងជើងស្ងើចសរសើរទំនាក់ទំនងមិត្តភាពចិន - កូរ៉េខាងជើង
25/10/2020 10:28
(VOVWORLD) - អត្ថបទនេះ បានពិពណ៌នាអំពីទំនាក់ទំនងកូរ៉េខាងជើង - ចិនជា “ទំនាក់ទំនងដ៏ពិសេសនិងរឹងមាំ” ហើយអះអាងថា ទំនាក់ទំនងនេះ បានបង្ហាញ “កម្លាំងដ៏ធំធេង” ក្នុងគ្រាដ៏លំបាក។

មេដឹកនាំចិន និងកូវ៉េខាងជើង (រូបថត៖ TTXVN) កាសែត Rodong Sinmun ដែលជាស្ថាប័នបញ្ចេញមតិរបស់គណ បក្សពលករកូរ៉េខាងជើង នៅថ្ងៃទី ២៥ ខែតុលាបានចុះផ្សាយ បទវិចារណកថាមួយ ដែលបានបញ្ជាក់ថា កូរ៉េខាងជើងនិង ចិន កំពុងស្វែងរកមធ្យោបាយដើម្បីអភិវឌ្ឍទំនាក់ទំនង មិត្ត ភាពរវាងប្រទេសទាំងពីរ និងឆ្ពោះទៅរកសមិទ្ធិផល សង្គមនិយម។ អត្ថបទដែលបានចុះផ្សាយនៅលើទំព័រមុខ នៃកាសែតនេះ ក្នុងឱកាសគម្រប់ ខួប ៧០ ឆ្នាំនៃការចូលរួមរបស់ចិន ក្នុងសង្គ្រាមកូរ៉េ (១៩៥០-១៩៥៣) ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ការស្ម័គ្រចិត្តចូលរួមក្នុងសង្គ្រាមកូរ៉េរបស់ចិន បានបង្ហាញពីចំណងមិត្តភាពដ៏ជិតស្និទ្ធិជាមួយគ្នា។ អត្ថបទនេះបានពិពណ៌នាអំពីទំនាក់ទំនងកូរ៉េខាងជើង - ចិន ជា “ទំនាក់ទំនងដ៏ពិសេសនិងរឹងមាំ” ហើយអះអាងថា ទំនាក់ទំនងនេះបានបង្ហាញ “កម្លាំងដ៏ធំធេង” ក្នុងគ្រាដ៏លំបាកផងដែរ៕
Related






