VOV WorldVOV World
កាសែតបារាំង៖សេដ្ឋកិច្ចវៀតណាមកំពុងដើរត្រូវតាមទិសដៅ
31/12/2014 11:44
(VOVworld) - ខឿនសេដ្ឋកិច្ចវៀតណាមកំពុងដើរត្រូវ តាមទិសដៅដោយសារការវិនិយោគ ទុនបរទេសនិង ការនាំចេញ នឹងបន្តកើនឡើងក្នុងឆ្នាំ២០១៥។
កាសែតបារាំង៖សេដ្ឋកិច្ចវៀតណាមកំពុងដើរត្រូវតាមទិសដៅ
ខឿនសេដ្ឋកិច្ចវៀតណាមកំពុងដើរត្រូវតាមទិសដៅដោយសារការវិនិយោគ ទុនបរទេសនិងការនាំចេញនឹងបន្តកើនឡើងក្នុងឆ្នាំ២០១៥ (រូបថត៖TTXVN) (VOVworld) - ក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី៣០ ធ្នូ កាសែត “Les Echos” របស់បារាំង បានមានអត្ថបទដោយចំណងជើង “ទ្វីបអាស៊ីនឹងនៅតែជាក្បាល់ម៉ាស៊ីននៃសេដ្ឋ កិច្ចពិភពលោកក្នុងឆ្នាំ២០១៥” ដែលក្នុងនោះអះអាងថាខឿនសេដ្ឋកិច្ចវៀតណាម កំពុងដើរត្រូវតាមទិសដៅដោយសារការវិនិយោគទុនបរទេសនិងការនាំចេញ នឹង បន្តកើនឡើងក្នុងឆ្នាំ២០១៥។ប៉ុន្តែ អត្ថបទនេះក៏បានចាត់ទុកដែរថា បើទោះបីជា មានសក្ដានុភាពជាច្រើនក្ដី ប៉ុន្តែវៀតណាមម៉ីយ៉ាន់ម៉ានិងថៃ មិនទាន់អភិវឌ្ឍន៍សក្ដិ សម្យបានឡើយ។ក៏តាមការវាយតំលៃរបស់ Les Echosអត្រាកំណើននៃទ្វីបអាស៊ី ដែលស្រូបយក៤៤%នៃបរិមាណចំនួនប្រជាជនពិភពលោក កើនទ្វេជា២ដងបើ ប្រៀបនឹងផ្នែកនៅសេសសល់នៃពិភពលោក៕

More