VOV WorldVOV World
កាសែតប្រៃសណីយ៍Huananពេលព្រឹក៖ទង្វើគឃ្លើនដ៏គ្រោះថ្នាក់របស់ចិននៅសមុទ្រខាងកើត
27/05/2014 10:56
(VOVworld)-មជ្ឈដ្ឋានអ្នកអធិប្បាយអន្តរជាតិបានអះ អាងថា អំពើដាក់ស្ថានីយ៍ខួង Haiyang Shiyou-981 ចូលក្នុង
កាសែតប្រៃសណីយ៍Huananពេលព្រឹក៖ទង្វើគឃ្លើនដ៏គ្រោះថ្នាក់របស់ចិននៅសមុទ្រខាងកើត
ស្ថានីយ៍ខួង Haiyang Shiyou-981 របស់ចិនដែលដាក់ខុសច្បាប់ក្នុងតំបន់សមុទ្រវៀតណាម (VOVworld)-មជ្ឈដ្ឋានអ្នកអធិប្បាយអន្តរជាតិបានអះអាងថា អំពើដាក់ស្ថានីយ៍ខួង Haiyang Shiyou-981 ចូលក្នុង តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ របស់វៀតណាម ជាជំហានខុសឆ្គង១ ដែលធ្វើឲ្យបាត់បង់កិត្យានុភាព របស់ចិន លើឆាកអន្តរជាតិ។ កាសែតប្រៃសណីយ៍Huananពេលព្រឹក របស់ហុងកុង ក្នុង ច្បាប់ចេញនាពេលថ្មីៗនេះ បានចុះផ្សាយបទសរសេររបស់អ្នកអធិប្បាយល្បីឈ្មោះ Philip Bowring ក្រោមប្រធានបទ “ការគឃ្លើនដ៏គ្រោះថ្នាក់របស់ចិននៅសមុទ្រខាង កើត” ក្នុងនោះ សង្កត់ធ្ងន់ទៅលើការប្រតិបត្តិរបស់ចិនចំពោះប្រទេសជិតខាងនានា នៅ សមុទ្រខាងកើតជាទង្វើគឃ្លើន។ លោកក៏បានចាត់ទុកដែរថា ការដែលចិន មិនអើ ពើដល់បណ្តាភស្តុតាងប្រវត្តិសាស្រ្ត ហើយបង្កើនអំពើបង្កហេតុលើសមុទ្រ ខាង កើតគឺសំដៅ បំរើគោលដៅឧបាយកលរបស់ខ្លួនចំពោះ “ផ្លូវអណ្តាត គោ” ដែលគ្របដណ្តប់ផ្ទៃទឹកលើសមុទ្រខាងកើតស្ទើតែទាំអស់។ ក្នុងអត្ថបទ សរសេ ចុះផ្សាយលើកាសែត “The National Interest”(អាមេរិក) អ្នកអធិប្បាយ Brad Glosserman បានចាត់ទុកថា គិត្យានុភាពរបស់ចិនត្រូវបានធ្លាក់ចុះយ៉ាង ខ្លាំងក្លា តាំងពីពេល បង្ករឿងហេតុពោលខាងលើនិងអស្ថិរភាពក្នុងតំបន់៕