កាសែតបរទេស៖ ចិនបានមានជំហានខុសឆ្លង
20/05/2014 11:44
(VOVworld) – ចំពោះមុខភាពតានតឹងនៅសមុទ្រខាងកើត បន្ទាប់ពីចិនដាក់ស្ថានីយ៍ ខួង Haiyang Shiyou 981 ខុសច្បាប់នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់ រាបបាត សមុទ្ររបស់វៀតណាម មជ្ឈដ្ឋានអ្នកប្រាជ្ញ និងកាសែតអន្តរជាតិបន្តមានអត្ថបទសរសេរគូស បញ្ជាក់ថា៖ ចិនបានមានជំហានខុសឆ្គងដែលជះ ឥទ្ធិពលអាក្រក់ដល់សន្តិសុខ ស្ថិរភាពនិងសន្តិភាពក្នុងតំបន់។
កាសែតជួរមុខរបស់ហុងកុង (ចិន) South China Morning Post (Image: wikipedia.org) (VOVworld) – ចំពោះមុខភាពតានតឹងនៅសមុទ្រខាងកើតបន្ទាប់ពីចិនដាក់ស្ថានីយ៍ ខួង Haiyang Shiyou 981 ខុសច្បាប់នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាត សមុទ្ររបស់វៀតណាម មជ្ឈដ្ឋានអ្នកប្រាជ្ញនិងកាសែតអន្តរជាតិបន្តមានអត្ថបទសរ សេរ គូសបញ្ជាក់ថា៖ ចិនបានមានជំហានខុសឆ្គងដែលជះឥទ្ធិពលអាក្រក់ដល់ សន្តិសុខ ស្ថិរភាពនិងសន្តិភាពក្នុងតំបន់។ កាសែតជួរមុខរបស់ហុងកុង (ចិន) South China Morning Post ទើបនឹងចុះផ្សាយអត្ថបទសរសេរដោយមានប្រធានបទ “អំពើ គ្រោះថ្នាក់ របស់ចិននៅសមុទ្រខាងកើត” ដែលរិះគន់យ៉ាងខ្លាំងក្លាទង្វើតាមរបៀប មហាអំណាចនិយមរបស់ចិននៅសមុទ្រខាងកើត។ ក្នុងពេលនោះ គេហទំព័ “ពហុភាគី” របស់ហុងកុង បានបញ្ជាក់ថា៖ ចិនត្រូវផ្លាស់ប្តូរទស្សនៈរបស់ខ្លួន ទទួលស្គាល់សារៈសំខាន់នៃការ ខំប្រឹងប្រែងរក្សាស្ថានភាព ព្រមទាំង រៀនសូត្រស្មារតីនៃច្បាប់អន្តរជាតិ ហើយយល់ដឹង ដ៏ត្រឹមត្រូវបណ្ដាបញ្ហា របស់ប្រវត្តិសាស្ត្រ។ នាថ្ងៃទី ១៩ ឧសភា កាសែតរបស់បារាំង Le Monde បានផ្សាយអត្ថបទសរសេរដែលបានបរិហារទោសការគឃ្លើនរបស់ចិនក្នុងការ ដាកស្ថានីយ៍ខួងនៅសមុទ្រខាងកើតរបស់វៀតណាម៕
Related
More




