VOV WorldVOV World
Khanh Hoa រំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះ
02/04/2015 10:34
(VOVworld) - នាព្រឹកថ្ងៃទី២ មេសា នៅទីក្រុង Nha Trang ខែត្រ Khanh Hoa ភាគ កណ្ដាលវៀតណាម បាន ប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវា រំដោះ (ថ្ងៃទី២ មេសា)។
Khanh Hoa រំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះ
(VOVworld) - នាព្រឹកថ្ងៃទី២ មេសា នៅទីក្រុង Nha Trang ខែត្រ Khanh Hoa ភាគ កណ្ដាលវៀតណាម បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវា រំដោះ (ថ្ងៃទី២ មេសា)។ក្នុងអំឡុង៤០ឆ្នាំកន្លងមក បក្សភាគ រដ្ឋអំណាចនិងប្រជា ជនខែត្រ បានពង្រីកស្មារតីម្ចាស់ការ ច្នៃប្រឌិត រួមដៃកសាងស្រុកកំណើតឲ្យកាន់ តែសម្បូរធូធាពី ១ថ្ងៃទៅ១ថ្ងៃ។ថ្លែងមតិនៅទីនេះ សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Ngo Van Du បានស្នើរឲ្យខែត្រ Khanh Hoa ត្រូវប្រមូលផ្ដុំពង្រីករបៀបខ្លាំង អភិវឌ្ឍន៍ សេដ្ឋកិច្ចសមុទ្រ៖ សមាគមប្រពៃណីតស៊ូបដិវត្តន៍ការពារប្រទេសជាតិនៅទីក្រុង​ Nha Trang ជួបជុំគ្នាក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះ “ដោយឈរលើមូលដ្ឋានការផ្ដួចផ្ដើមគំនិត គោលនយោបាយនានារបស់បក្សនិង រដ្ឋ Khanh Hoa គប្បីប្រើប្រាស់គ្រប់ប្រភពកម្លាំងប្រកបដោយប្រសិទ្ធភាព។ផ្លាស់ ប្ដូររូបសណ្ឋានកំណើន រៀបចំរចនាសម្ព័ន្ធខឿន សេដ្ឋកិច្ចឡើងវិញដើម្បីលើក កំពស់គុណភាព ប្រសិទ្ធភាពនិងសមត្ថភាពប្រកួតប្រជែង ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច។ប្រមូលផ្ដុំពង្រីករបៀបខ្លាំងគឺសេដ្ឋកិច្ចសមុទ្រនិងកំពង់ផែសមុទ្រ នានាដូចជា៖ Nha Trang Cam Ranh និង Van Phong នាពេលអនាគត។”

More